(VOVWORLD) - នៅក្នុងជីវភាពរស់នៅខាងវប្បធម៌និងស្មារតី ជនជាតិ ឃឺ មូ មានពិធីជាច្រើនដែល ផ្សាភ្ជាប់នឹងវដ្តសង្សា និងផលិតកម្មកសិកម្ម ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអត្តសញ្ញាណជនជាតិរបស់ខ្លួន ក្នុងនោះ ត្រូវនិយាយដល់ពិធីបុណ្យតេត ម៉ា ហ្គ្រូ ជាពិធីសុំឲ្យមានសំណាងល្អនិងពរជ័យ។ នេះគឺជាបុណ្យតេតដ៏ធំបំផុតក្នុងឆ្នាំរបស់ជនជាតិ ឃឺ មូ។
(VOVWORLD) - បេតិកភណ្ឌរាជវង្សចាមនៅក្នុងភូមិទិញមី ឃុំ ហុងថៃ ខេត្តឡឹម ដុង ដោយមានវត្ថុបុរាណដើម និងប្លែកពីគេ ដោយផ្សា...
(VOVWORLD) - នៅកណ្តាលតំបន់ព្រំដែនភាគពាយ័ព្យដ៏ឆ្ងាយដាច់ស្រយាល ជាកន្លែងដែលមាន ជួរភ្នំណែនណាន់តាន់តាប់ បានបោះស្រមោលលើទន្លេ...
(VOVWORLD) - សាលាអន្តេវាសិកមធ្យមសិក្សានិងវិទ្យាល័យសម្រាប់ជនជាតិភាគតិចស្រុក Cao Phong ត្រូវបានបង្កើតឡើងកាលពី ២២ ឆ្នាំមុន គឺនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០០២។ ថ្វីត្បិតតែជាសាលាសម្រាប់សិស្សជនជាតិភាគតិចនៅតំបន់លំបាកពិសេសក៏ដោយ ក៏ប៉ុន្តែបន្ទាប់ពីជាង ២០ ឆ្នាំមក សាលាបានក្លាយជាចំណុចភ្លឺមួយនៃវិស័យអប់រំ និងបណ្តុះបណ្តាលនៅខេត្ត Hoa Binh។
(VOVWORLD) - បុណ្យតេតប្រពៃណីនៅតាមមូលដ្ឋាននីមួយៗ និងជនជាតិនីមួយៗ មានលក្ខណៈពិសេសដោយឡែករបស់ខ្លួន។ បុណ្យតេតរបស់ជនជាតិ Tay នៅស្រុក Binh Lieu ខេត្ត Quang Ninh ក៏មានទំនៀមទម្លាប់របស់ខ្លួនដែរ។ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកតិ្តក គ្រួសារជនជាតិ Tay តែងតែវេចនំអន្សម ប៉ុន្តែក្រៅពីនំអន្សមវែងបែបធម្មតា ពួកគេក៏វេច “នំអន្សមប៉ា” និង “នំអន្សមម៉ាក់” បន្ថែមទៀត។
(VOVWORLD) - ការត្បាញអង្រឹងគឺជារបរមួយដែលត្រូវបានបង្កើតឡើងតាំងពីយូរយារណាស់មកហើយ បានក្លាយជាលក្ខណៈពិសេសមួយក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ Tho នៅខេត្ត Nghe An។ ការត្បាញអង្រឹងក្រចៅមិនត្រឹមតែនាំមកនូវប្រាក់ចំណូលដល់ ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាបេតិកភណ្ឌវប្បធម៌អរូបីដ៏មានតម្លៃរបស់ជនជាតិ Tho ទៀតផង។
(VOVWORLD) - ឃ្លាំងឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិ Gie Trieng នៅខេត្ត Kon Tum គឺសម្បូរបែប និងចម្រុះដែលមានឧបករណ៍ភ្លេងចំនួន ២២ ប្រភេទខុសៗគ្នា។ ក្នុងនោះមានរហូតដល់ទៅ ២/៣ ជាឧបករណ៍ភ្លេងធ្វើពីឫស្សី។ ខ្លុយ Ta Leh គឺជាឧបករណ៍ភ្លេងដ៏ពិសេសមួយរបស់ជនជាតិ Gie Trieng ដែលត្រូវបានធ្វើឡើងក្នុងដំណើរការធ្វើស្រែចំការ ហើយផ្សាភ្ជាប់ជានិច្ចទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
(VOVWORLD) - ការច្រៀង Cỏ lẩu គឺជាទម្រង់ចម្រៀងប្រជាប្រិយរបស់ជនជាតិ Nung Phan Slinh ក្នុងខេត្ត Lang Son។ ទំនុកច្រៀងនេះ រៀបរាប់ពីដំណើរអាពាហ៍ពិពាហ៍របស់ជនជាតិ Nung ដោយចាប់ផ្តើមពីពិធីភ្ជាប់ពាក្យ ការពិនិត្យជោគវាសនាពីអាយុ ការប្រកាសភាពត្រូវគ្នានៃជោគវាសនា រហូតដល់ពិធីប្រកាសអាពាហ៍ពិពាហ៍ និងពិធីរៀបមង្គលការ។
(VOVWORLD) - ជារៀងរាល់ឆ្នាំ នៅពេលដែលផ្កាម៉ាកខៃប្រែពណ៌ផ្កាឈូក ហើយផ្កាផ្លាំពណ៌ សក្បុស គ្របដណ្តប់លើព្រៃភ្នំភាគខាងជើង គឺជាសញ្ញាដែលបង្ហាញថា និទាឃរដូវថ្មី កំពុងមកដល់ហើយ។ នៅពេលនេះ បងប្អូនជនជាតិ Muong នៅខេត្ត Thanh Hoa បាន បញ្ចប់ការប្រមូលផលដំណាំរួចរាល់ ហើយកំពុងសម្រាករង់ចាំរដូវសាបព្រួសគ្រាប់ថ្មី... នេះក៏ជាពេលវេលាដែលប្រជាជនទុកការងារមួយអន្លើ ដើម្បីត្រៀមទទួលអំណរបុណ្យ តេត ហើយការដាំដើម Neu (នេវ) គឺជាការងារសំខាន់ដំបូងបង្អស់សម្រាប់ជនជាតិ Muong។
(VOVWORLD) - ក្នុងជីវភាពរបស់ជនជាតិចាម ផ្ទះជាកន្លែងសម្រាប់ម្ចាស់ផ្ទះបង្ហាញពីអំណាច និងទ្រព្យសម្បត្តិស្តុកស្តម្ភ។ ដូច្នេះហើយ រួមជាមួយនឹងផ្ទះធំដែលធ្វើពីឈើស្ទើរតែទាំងស្រុង ចាប់ពីសសរ ផ្ទៃអគារ ជញ្ជាំង ដំបូលប្រក់ក្បឿងនិងស្បូវនោះ ម្ចាស់ផ្ទះនឹងសង់ផ្ទះបន្ថែមចំនួន ៥ ដល់ ៧ ខ្នងទៀត ដែលមានទំហំ ឈ្មោះ និងគោលដៅប្រើប្រាស់ផ្សេងៗគ្នា។ ជនជាតិចាមមានទស្សនៈទានថា ផ្ទះទាំងនេះដូចជាដៃមានម្រាម ៥ ឬផ្ទៃមុខមានភ្នែក ២ រន្ធច្រមុះ ២ ត្រចៀក ២ និងមាត់ ១ អញ្ចឹង។
(VOVWORLD) - នៅខែវិច្ឆិកា និងខែធ្នូ ជារៀងរាល់ឆ្នាំ បងប្អូនជនជាតិភាគតិចនៅតំបន់ Tay Nguyen ក្នុងនោះមានជនជាតិ Xo Dang ក្នុងខេត្ត Kon Tum តែងតែធ្វើពិធីអរព្រះគុណ ដើម្បីបួងសួង សុំភ័ពសំណាង និងសេចក្ដីសុខសម្រាប់ភូមិ និងក្រុមគ្រួសារទាំងអស់។ ពិធីដំឡើងទទឹក ឬបានគេស្គាល់ថា ពិធីសែនប្រភពទឹក ជាពិធីបុណ្យមួយដោយមានគោលបំណងបែបនេះ។
(VOVWORLD) - សម្រាប់បងប្អូនជនជាតិ Thai នៅស្រុក Mai Chau ខេត្ត Hoa Binh របាំ Keng loong (កេងឡុង) គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ពួកគេ ជាពិសេសក្នុងពិធីបុណ្យទាននានា។ បច្ចុប្បន្ននេះ នៅតាមភូមិជនជាតិ Thai ដែលធ្វើ ទេសចរណ៍សហគមន៍ ប្រជាជនតែងតែប្រើ Keng loong ដើម្បីបង្កើតសូរសំឡេងដ៏ រីករាយជំនួសឱ្យការស្វាគមន៍ភ្ញៀវទេសចរ។ Keng loong បានក្លាយជាសម្រស់វប្បធម៌ ប្រពៃណីដ៏ពិសេសរបស់ប្រជាជននៅទីនេះ។
(VOVWORLD) - សិល្បៈគូរដោយក្រមួនឃ្មុំនៅលើក្រណាត់គឺជាសម្រស់ប្រពៃណី ដែលត្រូវបានថែរក្សាដោយស្ត្រីជនជាតិ Mong និង Dao Tien អស់រយៈពេលច្រើនជំនាន់មកហើយ។ ដោយមានបាតដៃប៉ិនប្រសប និងការស្រមើស្រមៃដ៏សំបូរបែប ស្ត្រីជនជាតិភាគតិចបានប្រើប្រាស់ក្រមួនឃ្មុំ ដើម្បីច្នៃប្រឌិតឡើងផ្ទាំងក្រណាត់ សម្លៀកបំពាក់ដោយមានក្បូរក្បាច់រចនាដ៏ល្អប្រណិតនិងពណ៌ស្រស់ឆើតឆាយ។ ដើម្បីថែរក្សានិងរីកសាយភាយអត្តសញ្ញាណវប្បធម៌ពិសេសដោយឡែក បណ្ដាសិប្បករជនជាតិ Mong និង Dao មានបំណងចង់ស្វែងរកទិសដៅប្រកបដោយចីរភាពសម្រាប់របរសិប្បកម្មប្រពៃណីនេះ។
(VOVWORLD) - ផ្ទះឈើផុតពីដីនិងជណ្តើរ គឺជាលក្ខណៈវប្បធម៌ពិសេសដោយឡែករបស់ជនជាតិTay និង Nung។ ជណ្តើរនេះបង្កប់នូវវប្បធម៌ និងទំនៀមទម្លាប់ដ៏សម្បូរបែបរបស់ជនជាតិ បងប្អូនជនជាតិទាំងពីរនេះ។