(VOVWORLD) - ខេត្ត Ba Ria-Vung Tau មានគ្រួសារជិត ៩០០០ ដោយមានប្រជាជនចំនួន ២៥៧០០នាក់ ជាជនជាតិភាគតិច ដែលមកពីជនជាតិចចំនួន ៣៨ ស្រូបយក ២,៣% នៃចំនួនប្រជាជនខេត្តសរុប។ ជនរួមជាតិជាជនជាតិភាគតិចរបស់ខេត្តភាគច្រើនគឺជនជាតិ Hoa ខ្មែរ Tay Nung Chau ro... រស់នៅជាមួយជនជាតិ Kinh នៅស្រុក Chau Duc, Xuyen Moc និងទីក្រុង Vung Tau។ អាស្រ័យដោយមានការយកចិត្តទុកដាក់ ការថែទាំនិងការលើកកំពស់គុណភាពជីវភាពរបស់អាជ្ញាធរមូលដ្ឋាន ជនរួមជាតិជាជនជាតិភាគតិចប្រចាំមូលដ្ឋាន បានឈានឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងជីវភាពរស់នៅ រួបរួមគ្នាកសាងស្រុកកំណើត។