(VOVWORLD) - នៅក្នុងជីវភាពរស់នៅខាងវប្បធម៌និងស្មារតី ជនជាតិ ឃឺ មូ មានពិធីជាច្រើនដែល ផ្សាភ្ជាប់នឹងវដ្តសង្សា និងផលិតកម្មកសិកម្ម ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអត្តសញ្ញាណជនជាតិរបស់ខ្លួន ក្នុងនោះ ត្រូវនិយាយដល់ពិធីបុណ្យតេត ម៉ា ហ្គ្រូ ជាពិធីសុំឲ្យមានសំណាងល្អនិងពរជ័យ។ នេះគឺជាបុណ្យតេតដ៏ធំបំផុតក្នុងឆ្នាំរបស់ជនជាតិ ឃឺ មូ។
(VOVWORLD) - បេតិកភណ្ឌរាជវង្សចាមនៅក្នុងភូមិទិញមី ឃុំ ហុងថៃ ខេត្តឡឹម ដុង ដោយមានវត្ថុបុរាណដើម និងប្លែកពីគេ ដោយផ្សា...
(VOVWORLD) - នៅកណ្តាលតំបន់ព្រំដែនភាគពាយ័ព្យដ៏ឆ្ងាយដាច់ស្រយាល ជាកន្លែងដែលមាន ជួរភ្នំណែនណាន់តាន់តាប់ បានបោះស្រមោលលើទន្លេ...
(VOVWORLD) - សម្រាប់បងប្អូនជនជាតិភាគតិចនៅតំបន់ Tay Nguyen ដំរីមិនត្រឹមតែជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលបង្ហាញពីភាពរឹងមាំនៃក្រុមគ្រួសារ និងវង្សត្រកូលប៉ុណ្ណោះទេ ថែមទាំងវាក៏ជាតំណាងនៃព្រះដំរី ដែលជានិមិត្តរូបនៃលាភសំណាង និងភាពសម្បូររុងរឿងរបស់ភូមិទៀតផង។ ដូច្នេះ រហូតមកដល់ពេលនេះ សហគមន៍បណ្ដាជនជាតិភាគតិចនៅតំបន់ Tay Nguyen នៅតែថែរក្សាពិធី និងទំនៀមទម្លាប់ជាច្រើនទាក់ទងនឹងដំរី ក្នុងនោះមានពិធីសែនសុំសេចក្ដីសុខជូនដំរីដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ។
(VOVWORLD) - ភូមិ Na Hac (ភូមិ Doan Ket ឃុំ Ha Lau ស្រុក Tien Yen ខេត្ត Quang Ninh) គឺជាភូមិជនជាតិ Dao តែមួយគត់នៃឃុំ Ha Lau ដែលស្ថិតជាប់នឹងព្រៃស្រោងនិងព្រៃការពារដោយមានផ្ទៃដីប្រហែល ៣០០ ហិកតា។ ជាច្រើនជំនាន់មកហើយ អ្នកភូមិ Na Hac ជានិច្ចកាលរួមគ្នាការពារ និងថែរក្សាព្រៃឈើនេះ។
(VOVWORLD) - ពាក្យសម្ដីចាប់ចុងចួន (ភាសា Ede ហៅថា klei due) របស់ជនជាតិ Ede នៅតំបន់ Tay Nguyen គឺជាការប្រមូលផ្ដុំនៃប្រាជ្ញាប្រជាប្រិយ ហើយត្រូវបានមរតកពីជំនាន់មួយទៅជំនាន់មួយទៀត។ ពាក្យសម្ដីចាប់ចុងចួនមានវត្តមាននៅក្នុងការដំណាលរឿងវិរកថា (khan) របស់បណ្ដាសិប្បករ នៅក្នុងពិធីសែនវដ្តសង្សានៃជីវិត ឬពិធីអំណរស្រូវថ្មី។ ពាក្យសម្ដីចាប់ចុងចួន គឺជាទំនុកច្រៀងប្រកបដោយមនោសញ្ចេតនា ដែលប្រៀនប្រដៅកូនចៅឱ្យចេះស្រឡាញ់ស្រុកកំណើត ភូមិឃុំ សាមគ្គីជួយគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅ ឬជាពាក្យប្រៀបប្រដូចក្នុងបទចម្រៀងសាសងគ្នាដ៏ផ្អែមល្ហែមរបស់គូស្នេហ៍ផងដែរ។
(VOVWORLD) - ខែមេសា ជារៀងរាល់ឆ្នាំ ជាពេលវេលាកំពូលនៃរដូវប្រាំង ជនរួមជាតិជនជាតិ Ede នៅភូមិ Ky សង្កាត់ Thanh Nhat ទីក្រុង Buon Ma Thuot ខេត្ត Dak Lak តែងតែប្រារព្ធពិធីបួងសួងសុំទឹកភ្លៀងប្រកបដោយអធឹកអធម។ នេះជាពិធីបុណ្យប្រពៃណី ដែលបង្កប់នូវគុណតម្លៃមនុស្សាស្ត្រដ៏ជ្រាលជ្រៅ បង្កប់នូវអត្ថន័យពិសេសខាងវិញ្ញាណ ជាមួយនឹងសេចក្តីប្រាថ្នា សូមព្រះ (yang) ប្រសិទ្ធិពរជ័យឲ្យមានអាកាសធាតុអំណោយផល ដំណាំដាំដុះរីកលូតលាស់បានល្អ ជីវភាពធូធារ ប្រជាជនក្នុងភូមិរស់នៅប្រកបដោយសាមគ្គីភាពនិងសិរីមង្គល។
(VOVWORLD) - ស្រុក Mu Cang Chai ខេត្ត Yen Bai មានចំនួនប្រជាជន ៩៥% ជាជនជាតិ Mong។ វប្បធម៌របស់ជនជាតិ Mong មានលក្ខណៈពិសេសជាច្រើន ហើយត្រូវបានថែរក្សានិងពង្រីកពីជំនាន់មួយទៅជំនាន់មួយទៀត។ ប្រការនេះមិនត្រឹមតែធ្វើឲ្យជីវភាពខាងស្មារតីរបស់ប្រជាជនកាន់តែសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការកសាងស្រុកកំណើតទៀតផង។
(VOVWORLD) - Pao dung គឺជាបទចម្រៀងប្រជាប្រិយរបស់ជនជាតិ Dao ប្រទេសវៀតណាម។ ដើម្បីថែរក្សានិងពង្រីកលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ខ្លួន ជនរួមជាតិជនជាតិ Dao នៅស្រុក Van Yen ខេត្ត Yen Bai ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក បានសម្រាំង ថែរក្សា និងបង្រៀនបទចម្រៀងនេះដល់ក្មេងៗជំនាន់ក្រោយ ដោយមានបំណងប្រាថ្នាចង់ឲ្យចង្វាក់ Pao dung លាន់លឺរន្ទឺជារៀង រហូត។
(VOVWORLD) - នៅខេត្ត Lao Cai ជនជាតិ Mong មានអំបូរជាច្រើន ក្នុងនោះក្រុម Mong ខៀវមានលក្ខណៈពិសេសជាជាងក្រុមជនជាតិដទៃ។ ជនជាតិ Mong ខៀវនាបច្ចុប្បន្នមានត្រឹមតែជាង ១០០០នាក់ប៉ុណ្ណោះ ភាគច្រើនរស់នៅក្នុងឃុំ Nam Xe ស្រុក Van Ban ខេត្ត Lao Cai។ ថ្វីត្បិតតែមានចំនួនប្រជាជនតិចតួចក៏ដោយ ក៏អត្តសញ្ញាណវប្បធម៌ និងទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិនេះនៅតែត្រូវ ថែរក្សាបានដដែល ដោយមានលក្ខណៈប្លែកៗ មិនលាយឡំជាមួយជនជាតិដទៃទៀត ឡើយ។
(VOVWORLD) - Dak Lak ជាខេត្តមួយដែលមានផ្ទៃដីកសិកម្មធំទូលាយ និងសម្បូរជីជាតិ។ ជាមួយនឹងគុណសម្បត្តិនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនបណ្ដាជនជាតិក្នុងខេត្តបានផ្លាស់ប្ដូរ និងអនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាយ៉ាងសកម្មក្នុងការផលិតកសិកម្ម បង្កើនប្រាក់ចំណូលជាជំហានៗ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កសាងជីវភាពរស់នៅឲ្យកាន់តែរីកចម្រើន។
(VOVWORLD) - ជនរួមជាតិជាជនជាតិ Mong នៅខេត្ត Lai Chau មានរបរសិប្បកម្មប្រពៃណីជាច្រើន ហើយរបរនីមួយៗគឺពោរពេញទៅដោយសម្រស់វប្បធម៍ប្រចាំតំបន់ ដែលបង្កប់នូវរឿងនិទានអំពីទស្សនៈវិស័យពិភពលោក និងមនុស្សលោករបស់ប្រជាជន។ នេះក៏ជាមូលហេតុដែលរបរសិប្បកម្មប្រពៃណី គូរលំនាំដោយក្រមួនឃ្មុំលើក្រណាត់ បាននិងកំពុងត្រូវបានប្រជាជនថែរក្សានិងមរតកពីជំនាន់មួយទៅជំនាន់មួយទៀត។
(VOVWORLD) - តំបន់ខ្ពង់រាប Moc Chau (ខេត្ត Son La) មិនត្រឹមតែត្រូវបានគេស្គាល់ដល់ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ជាមួយនឹងអាកាសធាតុបរិសុទ្ធ ត្រជាក់ស្រួល ទេសភាពធម្មជាតិស្រស់បំព្រងប៉ុណ្ណោះទេ ប៉ុន្តែទីនេះថែមទាំងមានពិធីបុណ្យទានជាច្រើនដ៏ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិនៅតំបន់ពាយព្យទៀតផង។ មកដល់ Moc Chau ក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវ ភ្ញៀវទេសចរនឹងមានឱកាសសម្របខ្លួនក្នុងពិធីបុណ្យបួងសួងសុំភ្លៀង ដែលជាសកម្មភាពវប្បធម៌ជំនឿដ៏ពិសេសរបស់ជនជាតិ Thai ស្បែកស នៅឃុំ Muong Sang។
(VOVWORLD) - ខេត្ត Dak Lak បច្ចុប្បន្ននេះ មានជនមានកិត្យានុភាពនៅក្នុងតំបន់ជនជាតិភាគតិចចំនួន ៩៤២ នាក់ ក្នុងនោះជនជាតិ Ede មានចំនួនច្រើនបង្គួរ។ រួមជាមួយនឹងជនមានកិត្យានុភាពនៃជនជាតិដទៃទៀត ជនមានកិត្យានុភាពក្នុងសហ គមន៍ជនជាតិ E De ក៏មានការរួមវិភាគទានសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។ ពួកគេមានឋានៈនិងតួនាទីដ៏ធំធេងក្នុងការឃោសនា ចលនាបងប្អូនជនជាតិភាគតិច លើកកម្ពស់មនសិការក្នុងការថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ និងតម្លៃប្រពៃណីដ៏ល្អប្រសើរផងដែរ។