(VOVWORLD) - ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងស្ថានភាពអាសន្ននៃសហព័ន្ធរុស្ស៊ី លោក Aleksandr Kurenkov ដែលបានធ្វើឡើងនាថ្ងៃទី ៥ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ ចំពោះការដែលក្រសួងស្ថានភាពអាសន្នរុស្ស៊ីបានជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលអ្នកជំនាញ និងគ្រូបង្វឹកជាច្រើនដែលមានជំនាញខ្ពស់ក្នុងវិស័យបង្ការអគ្គីភ័យ ការពន្លត់អគ្គីភ័យ និងការជួយសង្គ្រោះ និងផ្តល់ជំនួយសង្គ្រោះ។