(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែមករា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) លោកឯកអគ្គ រដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានធ្វើជាអធិបតីក្នុងជំនួបប្រាស្រ័យផ្ដល់ព័ត៌មានស្តីពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ តំណាងមកពីទីភ្នាក់ងារសារព័ត៌មានធំៗជាង ២០ នៅទូទាំងពិភពលោកបានចូលរួមព្រឹត្តិការណ៍នេះ។