logo


02/01/2025
តួនាទីរបស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវដាក់ត្រឹមត្រូវក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ

(VOVWORLD) - សេចក្តីសម្រេចចិត្តលេខ ៥៧  ដែលការិយាល័យនយោបាយទើបចេញផ្សាយនាពេលថ្មីៗនេះ ត្រូវបានចាត់ទុកថា ជាភាពទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថលជាតិ។ សេចក្តីសម្រេចចិត្តនេះ បានបង្ហាញពីសេចក្តីប្រាថ្នាស្ទុះឈានទៅមុខរបស់ប្រជាជនវៀតណាម។ សេចក្តីសម្រេចចិត្តនេះ ផ្តោតលើការដោះស្រាយភាពជាប់គាំងដើម្បីបើកទូលាយភាពច្នៃប្រឌិត កម្លាំងពលកម្ម និងធនធានវិនិយោគនៃសង្គមទាំងមូលសម្រាប់វិទ្យាសាស្ត្រ  បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។



26/12/2024
ការផ្លាស់ប្តូរជាវិជ្ជមានក្នុងការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមសម្រាប់គ្រួសារក្រីក្រនិងជិតក្រីក្រ

(VOVWORLD) - ការលុបបំបាត់ផ្ទះបណ្ដោះ អាសន្ន និងផ្ទះទ្រុឌទ្រោមសម្រាប់គ្រួសារក្រីក្រ និងលើបន្ទាត់ក្រីក្រ គឺជាកិច្ចការនយោបាយដ៏សំខាន់ជាពិសេសរបស់បក្ស និងរដ្ឋវៀតណាម។ វៀតណាមបានដាក់ចេញគោលដៅលុបបំបាត់ទាំងស្រុងលំនៅឋានបណ្ដោះអាសន្ន និងទ្រុឌទ្រោមនៅទូទាំងប្រទេស នៅឆ្នាំក្រោយ។ រហូតមកដល់បច្ចុប្បន្ននេះ ផ្ទះថ្មីជាច្រើនត្រូវបាន សាងសង់រួចរាល់ ផ្ទះជាច្រើនទៀតកំពុងត្រូវបាន សាងសង់ជាបន្ទាន់ ដោយបញ្ជាក់ពីឆន្ទៈនិងការ ប្តេជ្ញាចិត្តខ្ពស់របស់បក្សទាំងមូល និងប្រជាជនទាំងមូលក្នុងការអនុវត្តការងារលុបបំបាត់ ភាព អត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។




10/12/2024
វៀតណាមតែងតែដើរឈានមុខជានិច្ចនិងខិតខំប្រឹងប្រែងអនុវត្តអនុសញ្ញាស្តីពីច្បាប់សមុទ្រ

(VOVWORLD) - ថ្ងៃទី ១០ ខែ ធ្នូនេះ គឺជាខួប ៤២ ឆ្នាំនៃប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (១០ ធ្នូ ១៩៨២-១០ ធ្នូ ២០២៤)។ នេះគឺជាក្របខ័ណ្ឌច្បាប់ដ៏ពេញលេញ ដែលគ្រប់គ្រងរាល់សកម្មភាពនៅសមុទ្រ និងមានតម្លៃជាប្រវត្តិសាស្ត្រដ៏សំខាន់ក្នុងការគ្រប់គ្រងសមុទ្រនិងមហាសមុទ្រ។ ក្នុងនាមជាប្រទេសសមាជិកនៃអនុសញ្ញាចាប់តាំងពីឆ្នាំ ១៩៩៤ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ វៀតណាមតែងតែដើរឈានមុខ និងមានការខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងការអនុវត្តអនុសញ្ញាស្តីពីច្បាប់សមុទ្រ។


05/12/2024
ឆ្នាំ ២០២៥៖ ផ្តល់អាទិភាពសម្រាប់កំណើនដោយខិតខំសម្រេចបាន GDP ប្រហែល ៨%

(VOVWORLD) - នៅឆ្នាំ ២០២៥ វៀតណាមត្រូវផ្តល់អាទិភាពសម្រាប់កំណើនដោយខិតខំបង្កើន GDP ប្រមាណ ៨% និងបង្ហើយផ្លូវហាយវេយ៉ាង ហោចណាស់ ៣.០០០ គីឡូម៉ែត្រ...។  ទាំងនេះគឺជាគោលដៅសំខាន់ដែលរដ្ឋាភិបាលត្រូវខិតខំបំពេញ រួមចំណែកបង្កើតមូលដ្ឋាន សម្រាប់ប្រទេសជាតិ ឈានចូលយុគសម័យស្ទុះឈានទៅមុខ ប្រកប ដោយវិបុលភាព។  ថ្លែងមតិក្នុងសន្និសីទជាតិដើម្បីជ្រួតជ្រាប និងបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១២ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអះអាងថា ត្រូវបើកទូលាយប្រភពកម្លាំងដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។


21/11/2024
ការអប់រំនៅតែជាគោលនយោបាយចម្បងរបស់ប្រទេសជាតិក្នុងយុគសម័យថ្មី

(VOVWORLD) - ក្នុងប្រវត្តិសាស្ត្រវៀតណាម វិស័យអប់រំបានដើរតួនាទីពិសេសចំពោះរាល់អព្ភូតហេតុអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ក្នុងបរិបទដែលពិភពលោកកំពុងស្ថិតក្នុងដំណាក់កាល ផ្លាស់ប្តូរមានចរិតលក្ខណៈសម័យកាល ការប្រកួតប្រជែងលើគុណភាពធនធានមនុស្សនឹងកំណត់នូវឱកាសអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ហើយតួនាទីរបស់វិស័យអប់រំកាន់តែមានសារៈ សំខាន់ជាងពេលណាៗទាំងអស់ ដោយនៅតែត្រូវបានកំណត់ជាគោលនយោបាយចម្បងរបស់ប្រទេសជាតិ ខណៈដែលវៀតណាម កំពុងឈានចូលយុគសម័យថ្មី។ ប្រការនេះត្រូវបានថ្នាក់ដឹក នាំវៀតណាមគូសបញ្ជក់ នៅក្នុងការថ្លែងមតិនាពេលថ្មីៗនេះ ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ ខែវិច្ឆិកា។



07/11/2024
ផ្លាស់ប្តូរថ្មីផ្នត់គំនិតក្នុងការតាក់តែងច្បាប់សម្រាប់បំផុសប្រភពធនធានអភិវឌ្ឍន៍

(VOVWORLD) - ថ្ងៃទី ៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ គឺជាទិវាច្បាប់វៀតណាម ជាទិវាលើកតម្កើងរដ្ឋធម្មនុញ្ញ ច្បាប់ និងអប់រំមនុស្សគ្រប់រូបនៅក្នុងសង្គមអំពីការគោរពច្បាប់ដោយយកច្បាប់ជាចម្បង។ ក្រោយរយៈពេលជិត ៤០ ដំណើរការផ្លាស់ប្តូរថ្មីប្រទេសជាតិ ប្រព័ន្ធច្បាប់របស់វៀតណាមបាន កែសម្រួលគ្រប់វិស័យនៃជីវភាពរស់នៅ ឆ្លើយ តបទៅនឹងតម្រូវការគ្រប់គ្រង និងអភិវឌ្ឍន៍របស់ប្រទេសជាតិកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ។ នៅចំពោះមុខឱកាសអភិវឌ្ឍន៍ថ្មី របស់ប្រទេសជាតិ ការកសាងច្បាប់កំពុងទាមទារឲ្យមានផ្នត់គំនិតថ្មីក្នុងការតាក់តែងច្បាប់ ដោយបំផុសរាល់ប្រភពធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ។



វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត