logo


09/05/2024
យុត្តិធម៌និងសីលធម៌សម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម

(VOVWORLD) - នៅថ្ងៃទី ២២ ខែសីហា តុលាការសាលាឧទ្ធរណ៍ទីក្រុងប៉ារីស នឹងធ្វើសេចក្តីសម្រេចលើ បណ្តឹងរបស់លោកស្រី Tran To Nga ជនជាតិបារាំងដើមកំណើតវៀតណាម ប្រឆាំងនឹងក្រុមហ៊ុនគីមីអាមេរិកចំនួន ១៤ ក្នុងនោះមានក្រុមហ៊ុន Monsanto ពីបទផលិត និងជួញដូរថ្នាំសម្លាប់ស្មៅដែលផ្ទុកសារធាតុឌីអុកស៊ីត (ជាតិគីមីពុល ពណ៌លឿងទុំ) ផ្គត់ផ្គង់ដល់យោធាអាមេរិកសម្រាប់ប្រើប្រាស់ក្នុងអំឡុងសង្គ្រាមវៀតណាម។ លក្ខណៈសុច្ចរិតនៃបណ្តឹងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមតិសាធារណៈអន្តរជាតិ។ ទន្ទឹមនឹងនោះ ក៏បន្តការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការថែទាំ ជនរងគ្រោះរាប់លាននាក់រងសារធាតុគីមីពុល ពណ៌លឿងទុំ/ឌីអុកស៊ីតផង។



18/04/2024
សាមគ្គីភាពជនជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស

(VOVWORLD) - ថ្ងៃទី ១៨ ខែមេសានេះ ចំនឹងថ្ងៃទី ១០  ខែមាឃ តាមប្រតិទិនច័ន្ទគតិ គឺជាពិធីបុណ្យខួបស្តេចហ៊ុង (ស្តេច Hung Vuong)។ ពិធីបុណ្យរំលឹកខួបស្តេចហ៊ុងគឺជាឱកាសសម្រាប់ប្រជាជនវៀតណាមទាំងក្នុង និងក្រៅប្រទេសរំលឹកដល់ការគុណូបការៈកសាងប្រទេសជាតិរបស់បណ្តាស្តេចហ៊ុង ហើយក៏ជាឱកាសពង្រឹងស្មារតីសាមគ្គីភាពជនជាតិ របស់កូលបុត្រ កូលធីតាវៀតណាម ដែលមានប្រភពដើមរួម និងបុព្វបុរសជាតិរួម។ ស្មារតីនៃសាមគ្គីភាពជនជាតិ ផ្តើមចេញពីពិធីបុណ្យរំលឹកខួបស្តេចហ៊ុង តែង តែត្រូវបានលើកតម្កើងទាំងអតីតកាល និងបច្ចុប្បន្នកាល ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។




15/02/2024
កសាងសង្គមមួយប្រកបដោយបរិយាប័ន្នកម្មនិងយុត្តិធម៌

(VOVWORLD) - សម័យប្រជុំលើកទី ៦២ នៃគណៈកម្មាធិ ការអភិវឌ្ឍន៍សង្គម (CsocD) នៃអង្គការសហប្រជាជាតិបានបញ្ចប់នាថ្ងៃទី ១៤ ខែកុម្ភៈ នៅទីក្រុងញូវយ៉ក បន្ទាប់ពីធ្វើការអស់រយៈពេលជាងមួយសប្តាហ៍ (ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ)។ ថ្លែងមតិក្នុងសម័យប្រជុំនេះ តំណាងវៀតណាមបានអះអាងជាថ្មីអំពីអាទិភាពនៃការកសាងសង្គមប្រកបដោយបរិយាប័ន្នកម្ម យុត្តិធម៌ ខ្លួនទីពឹងខ្លួន ហើយមិនទុកនរណាម្នាក់ចោលពីក្រោយឡើយ។ នេះក៏ជាគោលនយោបាយសំខាន់ របស់បក្សកុម្មុយនិស្ត វៀតណាម ដោយធានាឱ្យសមាជិកទាំងអស់ក្នុងសង្គម ទទួលបានឱកាស និងធនធានស្មើគ្នាសម្រាប់ការអភិវឌ្ឍ។


01/02/2024
គោលនយោបាយត្រឹមត្រូវនិងខ្ជាប់ខ្ជួនអំពីជនវៀតណាមនៅបរទេស

(VOVWORLD) - ក្នុងរយៈពេល ២ ថ្ងៃ ពោលគឺថ្ងៃទី ១និងទី ២ ខែកុម្ភៈ នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅនូវកម្មវិធីនិទាឃរដូវស្រុកកំណើត ឆ្នាំ២០២៤។  នេះជាព្រឹត្តិការណ៍មានទ្រង់ទ្រាយធំទាក់ទាញការចូលរួមរបស់អាណិកជនមកពីគ្រប់ទិសទីលើទូទាំងពិភពលោកមកស្រុកកំណើតអំណរបុណ្យតេតប្រពៃណី។ កម្មវិធីនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើន ដែលបង្ហាញពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ចំពោះ សហគមន៍ជនវៀតណាមនៅក្រៅប្រទេស រួមចំណែកបញ្ជាក់ពីភាពត្រឹមត្រូវ និងខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋក្នុងប៉ុន្មានឆ្នាំកន្លងមក អំពីសហគមន៍ជនវៀតណាមនៅក្រៅប្រទេស។



14/12/2023
ធានាបាននូវការងារ និងសន្តិសុខសង្គមក្នុងដំណើរការផ្លាស់ប្តូរបៃតង

(VOVWORLD) - វៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តបន្តិចម្តងៗនូវការផ្លាស់ប្តូរបៃតង អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ...។ ដំណើរការនេះនឹងប៉ះពាល់ដល់ក្រុមជនក្រីក្រ និងក្រុមដែលមានប្រាក់ចំណូលទាប ព្រោះពួកគេពិបាកក្នុងការប្រដេញតាមដំណើរផ្លាស់ប្តូរថាមពល។ នេះគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលបានរដ្ឋាភិបាលវៀតណាមផ្តោតការយកចិត្តទុកដាក់ នៅពេលអនុវត្តសេចក្តីថ្លែងការណ៍នយោបាយ ស្តីពីការបង្កើតភាពជាដៃគូអន្តរកាលថាមពលដោយយុត្តិធម៌ (JETP, ខែធ្នូ ឆ្នាំ ២០២២។ ការបំពេញឲ្យបានល្អនូវកិច្ចការនេះ គឺជាការធានាសិទ្ធិមនុស្សក្នុងបរិបទថ្មី។


07/12/2023
វៀតណាមតែងតែធានាសិទ្ធិជនជាតិភាគតិច

(VOVWORLD) - វៀតណាមទើបតែបានការពារដោយជោគជ័យនូវរបាយការណ៍ថ្នាក់ជាតិលើកទី៥ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជសាសន៍ (CERD) នៅសម័យប្រជុំលើកទី ១១១ នៃគណៈកម្មាធិការអនុសញ្ញានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (២៩-៣០ ខែវិច្ឆិកា) ជាពិសេសការធានាសិទ្ធិរបស់ជនជាតិភាគតិច ដូចជាការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខសង្គម...។ លទ្ធផលនេះបង្ហាញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ ការវិនិយោគប្រកបដោយប្រសិទ្ធភាពរបស់បក្ស និងរដ្ឋ វៀតណាម លើតំបន់ជនជាតិភាគតិច ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។


30/11/2023
ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលករ

(VOVWORLD) - មហាសន្និបាតលើកទី ១៣ នៃសហជីព វៀតណាមអាណត្តិ ២០២៣ - ២០២៨ ប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី ៣ ខែធ្នូ នៅរដ្ឋធានីហាណូយ។ នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់វណ្ណៈកម្មករ អង្គការសហជីព វៀតណាម និងជាសកម្មភាពនយោបាយដ៏ទូលំទូលាយនៅក្នុងចំណោមកម្មាភិបាល សមាជិកសហជីព និងកម្មករទូទាំងប្រទេស។ អង្គសន្និបាតលើកនេះ នឹងធ្វើការពិភាក្សា រកដំណោះស្រាយដើម្បីធានាសិទ្ធិរបស់ពលករ; ផ្តោតលើការអភិវឌ្ឍសមាជិកសហជីព និងការបង្កើតសហជីពមូល ដ្ឋាននៅតាមសហគ្រាសក្រៅវិស័យរដ្ឋ; បង្កើតក្រុមប្រធានសហជីពមូលដ្ឋាន ដើម្បីបំពេញតម្រូវការនៃភារកិច្ចក្នុងរយៈពេលអភិវឌ្ឍន៍ថ្មីនៃប្រទេសជាតិ។


វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត