logo

04/03/2021
ឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សដើម្បីរួមចំណែកសម្រាប់សិទ្ធិមនុស្សពិភពលោក

(VOVWORLD) -  វៀតណាមបានសម្រេចចិត្តចូលរួមជាបេក្ខភាពនៃមុខងារជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៣-២០២៥ ក្នុងនាមជាបេក្ខជននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ គោលការណ៍នេះ ទើបបានលោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស Pham Binh Minh ប្រកាសនៅក្នុងសម័យប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សដែលប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ការបន្តចូលរួមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គឺជារបៀបដែលវៀតណាមរួមចំណែកការពារសិទ្ធិមនុស្សនៅលើពិភពលោកតាមរយៈសមិទ្ធិផលក្នុងកិច្ចការពារសិទ្ធិមនុស្សផ្ទាល់ខ្លួន។


18/02/2021
យកសុភមង្គលនិងសេចក្តីសុខរបស់ប្រជាជនធ្វើជាគោលដៅសម្រាប់ការអភិវឌ្ឍ

(VOVWORLD) -  សេចក្តីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ជាមួយខ្លឹមសារសំខាន់ៗជាច្រើន ដែលកំណត់ទិសដៅនៃការអភិវឌ្ឍរបស់ប្រទេសជាតិ កំពុងចាប់ផ្តើមត្រូវបានផ្សព្វ ផ្សាយយ៉ាងទូលំទូលាយនៅទូទាំងបក្សទាំងមូលនិងក្នុងប្រជាជនទាំងមូល។ ក្នុងសេចក្តីសម្រេចចិត្តនេះ បក្សកុម្មុយនិស្តវៀតណាមបន្តជ្រួតជ្រាបយ៉ាងច្បាស់នូវរាល់គោលនយោបាយទាំងអស់ ដែលស្តែងចេញមកពីសេចក្តីប្រាថ្នា សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។ ពោលគឺ យកសុភមង្គលនិងសេចក្តីសុខរបស់ប្រជាជនធ្វើជាគោលដៅសម្រាប់ការអភិវឌ្ឍ។


04/02/2021
បក្សកុម្មុយនិស្តវៀតណាមស្ថិតស្ថេរគងវង្សចីរភាពជាមួយនិទាឃរដូវរបស់ប្រទេសជាតិ

(VOVWORLD) -   មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានដាក់បញ្ចូលក្នុងដំណើរការប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនូវសញ្ញាសម្គាល់ ដ៏ត្រចះត្រចង់នៅចំពោះមុខឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័ក ២០២១។ ម្លោះហើយ ទោះបីជាត្រូវប្រឈមមុខនឹងការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ រួមទាំងបញ្ហាលំបាកសាកល្បងថ្មីៗនៃសេដ្ឋកិច្ចក៏ដោយ  ប៉ុន្តែក្នុងជីវភាពវប្បធម៌និងស្មារតីរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពវៀតណាមទាំងមូលនោះ បុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័ក ២០២១ ខាងមុខនេះគឺជាបុណ្យតេតមួយពោរពេញទៅដោយអត្ថន័យដ៏ធំធេង ពីព្រោះក្នុងដួងចិត្តរបស់ប្រជាជនគ្រប់រូបតែងតែមានបក្សគងវង្សជានិច្ច។



21/01/2021
ប្រកាន់ខ្ជាប់ខ្ជួនលិទ្ធិម៉ាក្ស - លេនីននិងសតិអារម្មណ៍របស់លោកប្រធានហូជីមីញ គឺជាជម្រើសរបស់បក្សនិងរបស់ប្រជាជន
(VOVWORLD) -  សេចក្តីព្រាងរបាយការណ៍នយោបាយដែលបានដាក់ជូន មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម បានសង្កត់ធ្ងន់ថា៖ ឧត្តមគតិដឹកនាំរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពវៀតណាមទាំងមូលនាដំណាក់កាលខាងមុខ គឺ “ការប្រកាន់ខ្ជាប់ខ្ជួន ការប្រើប្រាស់និងការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនូវលិទ្ធិម៉ាក្ស - លេនីន សតិអារម្មណ៍របស់លោកប្រធានហូជីមិញ; ប្រកាន់ខ្ជាប់ខ្ជួននូវ គោលដៅឯករាជ្យភាពជាតិនិងលទ្ធិសង្គមនិយម; ប្រកាន់ខ្ជាប់ខ្ជួនគោលមាគ៌ាផ្លាស់ប្តូរថ្មីរបស់បក្សដើម្បីកសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយម”។ នេះជាបញ្ហាមានលក្ខណៈជាគោលការណ៍ ដែលបានបញ្ជាក់បំពេញបន្ថែម និងអភិវឌ្ឍន៍តាមរយៈបណ្តាមហាសន្និ បាតនិងក្នុងដំណើរការ ឆ្ពោះទៅគោលដៅដើម្បីប្រទេសវៀតណាមមួយខ្លាំង មាំមួន សម្បូរធូធារ ប្រជាជនអ្នកមាន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយ្យធម៌។

14/01/2021
សញ្ញាសំគាល់នៃការផ្លាស់ប្តូរថ្មីនៃមហាសន្និបាតលើកទី ១២ របស់បក្សកុម្មុយនិស្តវៀតណាម
(VOVWORLD) -  ដោយស្មារតីត្រូវមានការច្នៃប្រឌិតនិងការទទួលខុសត្រូវយ៉ាងជ្រាលជ្រៅនោះ ក្នុងអាណត្តិមហាសន្និបាតលើកទី ១២ បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រព័ន្ធនយោបាយបង្កើតកម្លាំងពលំរបស់ប្រជាជាតិទាំងមូល ដើម្បីនាំប្រទេសជាតិជំនះរាល់ការលំបាកសាកល្បង ដណ្តើមបានសមិទ្ធិផលសំខាន់ៗលើគ្រប់វិស័យ។ សញ្ញាសំគាល់សំខាន់ៗនៃការផ្លាស់ប្តូរថ្មីក្នុងភាពជាអ្នកដឹកនាំរបស់បក្សក្នុងអាណត្តិទី ១២ នេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការជ្រើសរើសឲ្យបានត្រឹមត្រូវគោលដៅសំខាន់ៗនិងភារកិច្ចបន្ទាន់ ដើម្បីប្រមូលផ្តុំកម្លាំងពលំនៃប្រព័ន្ធនយោបាយទាំងមូល។

វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត