logo




26/10/2023
ការបោះឆ្នោតទំនុកចិត្ត៖ លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់ក្បាលម៉ាស៊ីនរដ្ឋ

(VOVWORLD) - នាថ្ងៃទី ២៥ ខែតុលា សម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី ១៥ បានបញ្ចប់ការបោះឆ្នោតទំនុកចិត្តសម្រាប់តំណែងចំនួន ៤៤ ដោយរដ្ឋសភាជ្រើសតាំង ឬអនុម័ត។ នេះជាទម្រង់ឃ្លាំមើលដ៏សំខាន់មួយ ដែលបង្ហាញពីការវាយតម្លៃរបស់រដ្ឋសភា លើលទ្ធផលការងារតាំងពីដើមអាណត្តិរហូតមកដល់ពេលនេះ សម្រាប់មុខតំណែងដែលទទួលបានការបោះឆ្នោតទំនុកចិត្ត។ សំខាន់ជាងនេះទៅទៀត ការបោះឆ្នោតទំនុកចិត្តក៏ជាការលើកកំពស់គុណភាព និងប្រសិទ្ធភាពរបស់ក្បាលម៉ាស៊ីនរដ្ឋ បង្កើតកម្លាំងចលករសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។


05/10/2023
លើកទឹកចិត្តនិងការពារកម្មាភិបាលដែលហ៊ានគិត ហ៊ានធ្វើ ដើម្បីផលប្រយោជន៍រួម

(VOVWORLD) - រដ្ឋាភិបាលវៀតណាមទើបតែបានចេញសេចក្តីសម្រេចចិត្តលេខ ៧៣/២០២៣ របស់រដ្ឋាភិបាល ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ ដោយកំណត់លើការលើកទឹកចិត្ត និងការពារកម្មាភិបាលដែលមានភាពស្វាហាប់ មានគំនិតច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ដើម្បីផលប្រយោជន៍រួម។ នេះគឺជាជំហានមួយដើម្បីបញ្ជាក់ពីសេចក្តីសន្និដ្ឋានលេខ ១៤ របស់ការិយាល័យនយោបាយ ចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ ស្តីពីគោលនយោបាយលើកទឹកចិត្ត និងការពារកម្មាភិ បាលដែលមានភាពស្វាហាប់ មានគំនិតច្នៃប្រឌិត ដើម្បី ផលប្រយោជន៍រួម។ មតិសាធារណៈវាយតម្លៃខ្ពស់ចំពោះ គោលនយោបាយរៀបចំជួរកម្មាភិបាល បក្ខជនដែលមានទេពកោសល្យ ដែលតែងតែយកចិត្តទុកដាក់នឹងការងារ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម។


28/09/2023
សញ្ញាសម្គាល់នៃវិស័យការទូតនាំមកនូវសារថ្មីអំពីវៀតណាម

(VOVWORLD) - នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទើបបានបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសម័យប្រជុំពិភាក្សាទូទៅកម្រិតខ្ពស់ នៃមហាសន្និបាតនីតិកាលទី ៧៨ រួមផ្សំនឹងសកម្មភាពទ្វេភាគីជាច្រើននៅសហរដ្ឋអាមេរិក និងប្រេស៊ីលចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៦ ខែកញ្ញា។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមក៏បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស និងប៊ុលហ្គារី ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែកញ្ញា។ ដំណើរទស្សនកិច្ចថ្មីៗនេះរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម រួមជាមួយនឹងសមិទ្ធិផលការទូតសម្រេចបាននាពេលកន្លងមកនេះ បង្កើតឡើងសញ្ញាសម្គាល់ថ្មីអំពីវៀតណាមនៅលើឆាកអន្តរជាតិ។




24/08/2023
សេចក្តីព្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) គោលនយោបាយដីធ្លីជាក់ស្តែងសម្រាប់ជនជាតិភាគតិច

(VOVWORLD) - បន្ទាប់ពីបានកែសម្រួលជាច្រើនលើក រហូតមកដល់ពេលនេះ សេចក្តីព្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) បានចែងយ៉ាងច្បាស់អំពីគោលនយោបាយធានាដីធ្លីសម្រាប់សកម្មភាពសហគមន៍ និងគោលនយោបាយបែងចែកដីធ្លី ការជួលដីលំនៅដ្ឋាន និងដីផលិតកម្មសម្រាប់ជនជាតិភាគតិចជាគ្រួសារក្រីក្រនៅតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ច-សង្គមលំបាក។ សមាជិករដ្ឋសភាបានចាត់ទុកថា ការធ្វើវិសោធនកម្មនេះនឹងដោះស្រាយការខ្វះខាតដីលំនៅដ្ឋាន ដីផលិតកម្ម ឈានដល់ការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងរួមចំណែកធានាការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ជនជាតិភាគតិច។



10/08/2023
សេចក្តីសម្រេចចិត្តលេខ ៣៦ បើកចេញសក្កានុពលពីសមុទ្រសម្រាប់វៀតណាមអភិវឌ្ឍន៍

(VOVWORLD) - វៀតណាមជាប្រទេសមួយនៅតាមបណ្តោយឆ្នេរសមុទ្រខាងកើតដែលមានសន្ទស្សន៍សមុទ្រខ្ពស់ជាងមធ្យមភាគពិភពលោក ៦ ដង។ ជាមួយនឹងខេត្ត-ក្រុងជាប់ឆ្នេរសមុទ្រចំនួន ២៨/៦៣ ដែលស្មើនឹង ៤២% នៃផ្ទៃដី និង ៤៥% នៃចំនួនប្រជាជនសរុប វៀតណាមមានគុណសម្បត្តិ និងសក្តានុពលធនធានខ្លាំងក្លាពីសមុទ្រ និងកោះ។ សេចក្តីសម្រេចចិត្តលេខ ៣៦-NQ/TW ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ នៃសន្និបាតមជ្ឈឹមទី ៨ នីតិកាលទី ១២   ស្តីពី “យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥” បានអះអាងពីសារៈសំខាន់ក៏ដូចជាសក្កានុពលការអភិវឌ្ឍសេដ្ឋកិច្ចពីកោះសមុទ្រ   ហើយទន្ទឹមនឹងនោះ កំណត់ភារកិច្ចប្រែក្លាយវៀតណាមទៅជាប្រទេសខ្លាំងមាំមួន និងសម្បូរធូធារពីសមុទ្រ។


27/07/2023
អនុវត្ត​ន៍យ៉ាងល្អប្រសើរនូវគោលនយោបាយ​តបស្នងសងគុណចំពោះជនមានគុណូបការៈ
(VOVWORLD) - នៅប្រទេសវៀតណាម ទិវាយុទ្ធជនពិការ-យុទ្ធជនពលី ថ្ងៃទី២៧ ខែកក្កដាជារៀងរាល់ឆ្នាំ គឺជាថ្ងៃបុណ្យដ៏សែនសំខាន់ និងប្រកបដោយអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ។ នេះជាឱកាសសម្រាប់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពវៀតណាមទាំងមូលរំលឹកឡើងវិញ និងសម្តែងការតបស្នងសងគុណចំពោះបុព្វបុរសបដិវត្តន៍ វីរៈជន និងយុទ្ធជនពលីដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន លះបង់ទាំងសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ ឯកភាពប្រទេសជាតិ ក៏ដូចជា  ក្នុងការកសាង និងការពារមាតុភូមិវៀតណាម។

វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត