(VOVWORLD) - ចំណុចសំខាន់មួយនៃសន្និសីទទូទាំងប្រទេសសំដៅជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧៩ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចរដ្ឋ ដែលបានប្រារព្ធឡើងនាថ្ងៃទី ២៥ ខែកុម្ភៈនៅទីក្រុងហាណូយ បានបញ្ជាក់អំពីតួនាទីនៃសេដ្ឋកិច្ចរដ្ឋ ដែលជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។ ក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនោះ ហើយវៀតណាមកំពុងជំរុញសមាហរណកម្មយ៉ាងស៊ីជម្រៅក្នុងសេដ្ឋកិច្ចពិភពលោក ដូច្នេះ ការកំណត់ឡើងវិញនូវតួនាទីនេះកាន់តែមានភាពបន្ទាន់ជាងពេលណាៗទាំងអស់។