logo


15/12/2022
បន្តកសាង និងអភិវឌ្ឍអក្សរសាស្ត្រសិល្បៈ

(VOVWORLD) - សន្និសីទវិទ្យាសាស្ត្រទូទាំងប្រទេស “ក្រឡេកមើលទៅលើរយៈពេល ១៥ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៣ របស់ការិយាល័យនយោបាយ (អាណាត្តិ ១០) ស្តីពីការបន្តកសាងនិងអភិវឌ្ឍន៍អក្សរសាស្ត្រ និងសិល្បៈក្នុងយុគសម័យថ្មី” នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនាពេលខាងមុខ។ ក្នុងដំណើរការកសាង  ការពារ និងអភិវឌ្ឍន៍ បក្សកុម្មុយនិស្តវៀតណាមបានកំណត់វប្បធម៌ជាមូលដ្ឋានគ្រឹះខាងស្មារតីនៃសង្គម ជាកម្លាំងផ្ទៃក្នុង និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។ ក្នុងនោះ អក្សរសាស្ត្រ និងសិល្បៈ គឺជាវិស័យពិសេសនៃវប្បធម៌។ ការអភិវឌ្ឍអក្សរសាស្ត្រ និងសិល្បៈត្រូវយកប្រជាជនជាមជ្ឈមណ្ឌល ជាកម្មវត្ថុ ជាគោលដៅ រួមចំណែកសុក្រិត្តនូវគុណតម្លៃ និងបុគ្គលិកលក្ខណៈរបស់មនុស្សវៀតណាម ឆ្ពោះទៅរកគុណតម្លៃស្នូលរបស់ប្រជាជាតិ។



01/12/2022
“ប្រជាជនជាឫសគល់” - មូលដ្ឋានគ្រឹះក្នុងសកម្មភាពរបស់កម្មាភិបាលបំពេញការងាររណសិរ្ស

(VOVWORLD) - គោលគំនិត “ប្រជាជនជាឫសគល់” ជាគ្រឹះស្នូលក្នុងសកម្មភាពកម្មាភិបាលបំពេញការងាររណសិរ្ស។ ពាក្យពេជ្រមួយឃ្លានេះជាការអះអាងរបស់អគ្គលេខាបក្ស លោកNguyen Phu Trong ក្នុងជំនួបជាមួយតំណាងចំនួន ៦៣ ចូលរួមសន្និសីទលើកតម្កើង ប្រធានរណសិរ្សមាតុភូមិថ្នាក់ឃុំ និងប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការរណសិរ្សទូទាំងប្រទេស ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងហាណូយ។ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានចង្អុលបង្ហាញអំពីតម្រូវការដ៏ធំធេងសម្រាប់ការពង្រឹង និងពង្រីកកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ក្នុងដំណាក់កាលសមាហរណកម្មដ៏រឹងមាំរបស់វៀតណាមទៅក្នុងសហគមន៍អន្តរជាតិ។


24/11/2022
រយៈពេល ២៥ ឆ្នាំនៃការតភ្ជាប់អ៊ីនធឺណិតសកល មូលដ្ឋានគ្រឹះសម្រាប់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល

(VOVWORLD) - នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ១៩៩៧ វៀតណាមបានតភ្ជាប់ជាផ្លូវការជាមួយបណ្តាញអ៊ីនធឺណែតជាសកល ដែលគូសសញ្ញាសម្គាល់ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃផ្នែកព័ត៌មាននិងផ្សព្វផ្សាយរបស់ប្រទេសជាតិ។ ក្រោយ រយៈពេល ២៥ ឆ្នាំនៃការអភិវឌ្ឍ អ៊ីនធឺណែតបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាន ដែលមានវត្តមាននៅក្នុងគ្រប់វិស័យនៃជីវភាពសង្គមរបស់ប្រជាជនវៀតណាមរាប់ លាននាក់ ហើយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។


17/11/2022
ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ពង្រីកកម្លាំងផ្ទៃក្នុងរបស់វៀតណាម

(VOVWORLD) - ចរន្តសំខាន់ក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិវៀតណាមពីអតីតកាលដល់បច្ចុប្បន្នគឺជាកម្លាំងនៃផែនមហាសាមគ្គិជនជាតិទាំងមូល។  សាមគ្គីជនជាតិទាំងមូលត្រូវបានជ្រួតជ្រាបក្នុងសតិអារម្មណ៍ និងដួងព្រលឹងរបស់ប្រជាជនវៀតណាមគ្រប់រូប គឺជាខ្លឹមសារ នៃសតិអារម្មណ៍សំខាន់ របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងបដិវត្តន៍ប្រជាធិបតេយ្យប្រជាមានិត ក៏ដូចជាក្នុងបដិវត្តន៍សង្គមនិយមបច្ចុប្បន្ន។ ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ថ្ងៃទី ១៨ វិច្ឆិកា   ជារៀងរាល់ឆ្នាំ ជាសក្ខីភាពនៃវិធីសាស្រ្តពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល ពង្រីកកម្លាំងផ្ទៃក្នុង ក្នុងបំណងអនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ។


03/11/2022
ស្រុះចិត្តគំនិតគ្នា ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយវិបុលភាព

(VOVWORLD) - កម្មាភិបាល បក្ខជន និងប្រជាជន វៀតណាមកំពុងអនុវត្តន៍យ៉ាងសកម្មនូវខ្លឹមសារកំណត់ទិសដៅនៃសន្និបាតលើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ដើម្បីសម្រេចបានជោគជ័យនូវគោលដៅ និងភារកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២២ បង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពជាងក្នុងឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត។ ក្នុងបរិបទស្ថានភាពពិភពលោក និងក្នុងប្រទេស មានបម្រែបម្រួលយ៉ាងស្មុគស្មាញ និងមិនអាចព្យាករណ៍ជាមុនបាននោះ កម្មាភិបាល បក្ខជន និងប្រជាជនទូទាំងប្រទេសបានស្រុះចិត្តគំនិតគ្នា ឯកភាពគ្នា ខិតខំប្រឹងប្រែង ឆ្លៀតឱកាស និងប្រយោជន៏ ហើយជំនះពុះពាររាល់ការលំបាក ទាំងអស់នេះប្រាកដជានឹងក្លាយទៅជាធន ធានដ៏សំខាន់ ដើម្បីនាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍ ប្រជាជាតិកាន់តែសម្បូររុងរឿងឡើង។


27/10/2022
ផែនការមេថ្នាក់ជាតិ ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - សំណុំឯកសារនៃផែនការមេថ្នាក់ជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ត្រូវបានរដ្ឋាភិបាលដាក់ជូនរដ្ឋសភានីតិកាលទី ១៥ ដើម្បីសម្រេចក្នុងសម័យប្រជុំលើកទី ៤ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ មុននេះក្នុងសប្តាហ៍ទី ១ ខែតុលា ឆ្នាំ ២០២២ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ ក្នុងសន្និបាតលើកទី ៦ បានចំណាយពេលវេលាជាច្រើនសម្រាប់ការស្រាវជ្រាវ ពិភាក្សា និងឯកភាពខ្ពស់ លើតម្រូវការចេញផ្សាយ និងរៀបចំការអនុវត្តជាក់ស្តែង នូវផែនការមេថ្នាក់ជាតិដំណាក់កាល ២០២១ -២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៥០។


06/10/2022
ជំរុញសមភាពយេនឌ័រ ធានាសិទ្ធិមនុស្សនៅវៀតណាម

(VOVWORLD) - ប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញសមភាពយេនឌ័រនិងវឌ្ឍន៍ភាពរបស់ស្ត្រី ជាមួយនឹងយុទ្ធសាស្ត្រច្បាស់លាស់ ខ្ជាប់ខ្ជួននិងស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ។ នៅក្នុងការវិវឌ្ឍន៍ថ្មីៗនេះ នាថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ ថ្លែងនៅពេលដែល គណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គម មនុស្សធម៌ និងវប្បធម៌ សម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយពិភាក្សាលើបញ្ហាជំរុញវឌ្ឍន៍ភាពរបស់ស្ត្រី  ទីប្រឹក្សាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Le Thi Minh Thoa បានសង្កត់ធ្ងន់ថា គោលនយោបាយជាតិរបស់វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើសមភាពយេនឌ័រ។  ការបង្កើនតួនាទី ការចូលរួម និងការរួមចំណែករបស់ស្ត្រីក្នុងជីវភាពសេដ្ឋកិច្ច នយោបាយ និងសង្គម មិនត្រឹមតែជាការប្តេជ្ញាចិត្តប៉ុណ្ណោះទេ ថែមទាំងជាបទដ្ឋាននៅវៀតណាមទៀតផង។





វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត