(VOVWORLD) - តំបន់ដីសណ្តទន្លេ Cuu Long បច្ចុប្បន្ន មានផ្ទៃទឹកសម្រាប់ចិញ្ចឹមត្រីប្រាប្រមាណ ៦០០០ ហិកតា ដែលផ្តល់ទិន្នផលជាង ១,៥ លានតោន។ នេះគឺជាផ្នែកមួយក្នុងចំណោមផ្នែកជលផលសំខាន់ៗសម្រាប់ការនាំចេញរបស់វៀតណាម។ កាលពីឆ្នាំ២០២២ ត្រីប្រារបស់វៀតណាមមានវត្តមាននៅទីផ្សារចំនួន ១៤០ នៅលើពិភពលោក ហើយការនាំចេញទទួលបានជាង ២,៤ ពាន់លានដុល្លារអាមេរិក។ ដើម្បីបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ កាត់បន្ថយការបំភាយផលិតផលត្រីប្រានៅតំបន់ដីសណ្តទន្លេ Cuu Long កំពុងឆ្ពោះទៅរកផលិតកម្មតាមគំរូសេដ្ឋកិច្ចវិលជុំ អនុវត្តន៍បច្ចេកទេសជឿនលឿនក្នុងការកែច្នៃ អភិរក្ស និងដឹកជញ្ជូនដើម្បីលើកកម្ពស់តម្លៃសេដ្ឋកិច្ចប្រកបដោយចីរភាព។