(VOVWORLD) - ក្នុងត្រីមាសទីមួយឆ្នាំ២០២៣នេះ តម្លៃប្រាក់នាំចូល និងនាំចេញសរុបរបស់វៀតណាមសម្រេចបានជិត ១៥៤,៣ ពាន់លានដុល្លារ។ បើទោះបីជាទំហំនៃការនាំចេញបានថយចុះជាង ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ដោយ ក៏វៀតណាមនៅតែរក្សាបាននូវសមតុល្យពាណិជ្ជកម្មនិងមានអតិរេកពាណិជ្ជកម្មជាង ៤ ពាន់លានដុល្លារ ខ្ពស់ជាងកម្រិត ១,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ និង ២,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ នេះជាសញ្ញាវិជ្ជមានដើម្បីវៀតណាមសម្រេចបានគោលដៅកំណើននាំចេញ ៦% ក្នុងឆ្នាំនេះ។