(VOVWORLD) - ប្រឈមមុខនឹងការលំបាកជាច្រើនក្នុងសកម្មភាពផលិតកម្ម អាជីវកម្មនិងការនាំចេញមុខទំនិញសំខាន់ៗជាច្រើន ដោយសារតែសម្ពាធពីអតិផរណា និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ចាប់ពីដើមឆ្នាំ២០២៣នេះ វិស័យឧស្សាហកម្ម និងពាណិជ្ជកម្មបានកសាងវិធានការជាច្រើន ដើម្បីសម្រេចបាននូវគោលដៅកំណើនការនាំចេញប្រហែល ៦% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ហើយបន្តរក្សា អតិរេកពាណិជ្ជកម្ម។ ទន្ទឹមនឹងការរក្សាទីផ្សារប្រពៃណី ទីភ្នាក់ងារគ្រប់គ្រងកំពុងខិតខំប្រឹងប្រែងអនុវត្តន៍ឱ្យបានល្អនូវការសន្យាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលវៀតណាមជាសមាជិក ផ្សារផ្ជាប់នឹងការជំរុញកិច្ចចរចា FTA សំដៅធ្វើពិពិធកម្មទីផ្សារនាំចេញ។