(VOVWORLD) - ក្នុងឆ្នាំ ២០២០ វិស័យកសិកម្មរបស់វៀតណាម ត្រូវប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនពីជំងឺរាតត្បាតសកលកូវីដ១៩ (Covid-19) ក៏ដូចជារាល់ផលវិបាកនៃការប្រែប្រួលអាកាសធាតុ ប៉ុន្តែនៅតែរក្សាអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ២,៦៥% ហើយនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកំណើនវិជ្ជមានរបស់វៀតណាម។ ដោយមានវិធីប្រែក្លាយរាល់ការលំបាកឧបសគ្គក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ វិស័យកសិកម្មនិងកសិករវៀតណាមរំពឹងថា ឆ្នាំ ២០២១ នឹងជាឆ្នាំនៃរដូវអំណោយផលដ៏ល្អប្រសើរបំផុតសម្រាប់វិស័យកសិកម្ម ។