(VOVWORLD) - យោងតាមធនាគារពិភពលោកបានឲ្យដឹងថាថា៖ នៅឆ្នាំ ២០២០ សេដ្ឋកិច្ចរបស់វៀតណាមនឹងមានកំណើន ២,៨% ហើយមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍នឹងមានកំណើន ២,៤% ។វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចចំនួន ៤នៅលើពិភពលោកដែលមានកំណើនខាងផលិតផលក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់ៗ។ ទោះបីជាកំណើន GDP នៅឆ្នាំ ២០២០ មិនសម្រេចបានល្អដូចការគ្រោងទុកក៏ដោយ ប៉ុន្តែវៀតណាមនៅតែជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលមានកំណើនខ្ពស់បំផុតនៅលើពិភពលោកនិងជាការខិតខំប្រឹងប្រែងនិងប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត កូវីដ១៩ (Covid -19) យ៉ាងមឺងម៉ាត់។