(VOVWORLD) - ក្នុងរយៈពេលកន្លងមក ជំងឺរាតត្បាតកូវីដ១៩ (Covid-19) បានធ្វើឲ្យមុខទំនិញនាំចេញជាច្រើនប្រភេទត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង សូម្បីតែបង្កឲ្យមានការរអាក់រអួលក៏ដូចជាប៉ះពាល់ដោយផ្ទាល់ដល់ផលិតកម្មផងដែរ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃនាំចេញឈើនិងផលិតផលឈើរបស់វៀតណាមក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២០ នៅតែសម្រេចបានជាង ៦ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងលើសពី ៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩។ នេះជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លានៃវិស័យកសិកម្មនិយាយរួម និងអង្គភាពអាជីវកម្មក៏ដូចជាប្រជាជននៅទូទាំងប្រទេសនិយាយដោយឡែកផងដែរ។