(VOVWORLD) - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប - វៀតណាម (EVFTA) ត្រូវបានអនុវត្តនឹងបើកឱកាសថ្មីសម្រាប់អនាគតពោរពេញទៅដោយជោគជ័យក្នុងទំនាក់ទំនងរវាងវៀតណាមនិង EU ។ នេះជា «លិខិតឆ្លងដែនមួយ» សម្រាប់សហគ្រាសនិងខឿនសេដ្ឋកិច្ចវៀតណាម ដើម្បីឈានចូលទីផ្សារដែលមានសក្តានុពលយ៉ាងធំ សម្បើមនេះ។ ក្រោយរយៈពេល ២ ខែ ដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន សហគ្រាសវៀតណាម ទទួលបានផលប្រយោជន៍ជាដំបូង។