(VOVWORLD) - ខេត្ត Hoa Binh ស្ថិតនៅតំបន់ព្រៃភ្នំភាគពាយ័ព្យនៃប្រទេសវៀតណាម ជាខេត្តមួយមានគុណសម្បត្តិសម្រាប់ការអភិវឌ្ឍទេសចរណ៍ ដូចជា៖ ទេសភាពស្រស់ស្អាត ជាមួយនឹងរូងភ្នំនិងតំបន់អភិរក្សធម្មជាតិដែលមានប្រព័ន្ធអេកូឡូស៊ី សត្វ និងរុក្ខជាតិសម្បូរបែប។ ទន្ទឹមនឹងនោះ មានអត្តសញ្ញាណវប្បធម៌វិសេសវិសាល ជាកន្លែងរស់នៅរបស់បណ្តាជនជាតិភាគតិច ដូចជា៖ Muong , Thai, Tay, Dao និង Mong ។ ដោយផ្អែកលើគុណសម្បត្តិទាំងនោះ ក្រោយរយៈពេល ៣ ឆ្នាំនៃការអនុវត្តគម្រោងអភិវឌ្ឍន៍សេវាកម្ម និងទេសចរណ៍ខេត្ត Hoa Binh (ដំណាក់កាល ២០២១-២០២៥) វិស័យទេសចរណ៍របស់ខេត្តមានការផ្លាស់ប្តូររចនាសម្ព័ន្ធតាមទិសដៅវិជ្ជាជីវៈ និងទំនើប។