(VOVWORLD) - ក្នុងបរិបទដែលពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញជាច្រើន ការអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់បណ្តាប្រទេស រួមទាំងវៀតណាមដែលមានខឿនសេដ្ឋកិច្ចបើកចំហខ្ពស់ កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ សហគមន៍ធុរកិច្ចវៀតណាមកំពុងខិតខំប្រឹងប្រែងក្តាប់យកឱកាស និងជម្នះលើបញ្ហាប្រឈមក្នុងដំណើរការបរិវត្តកម្មឌីជីថល និងបរិវត្តកម្មបៃតង។ ការគាំទ្ររបស់ទីភ្នាក់ងារគ្រប់គ្រងរដ្ឋ អំពីយន្តការនិងគោលនយោបាយសម្រាប់អាជីវកម្ម គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដំណើរការនេះ។