សិប្បករនិងសិល្បករជាង ៣.០០០ នាក់ ជួបជុំគ្នាក្នុងរាត្រីមហោស្រពគងឃ្មោះ
ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីសិប្បករ សិល្បករ និងបងប្អូនជនជាតិ ជាង ៣.០០០ នាក់។
សំឡេងគងឃ្មោះបានបន្លឺឡើងនៅកណ្តាលកីឡដ្ឋាន បើកឆាកនៃរាត្រីមហោស្រពវប្បធម៌ដែលបង្កប់ដោយពណ៌នៃព្រៃភ្នំដ៏ធំល្វឹងល្វើយ។
រាត្រីមហោស្រពនេះ គឺជាសកម្មភាពលេចធ្លោនៅក្នុងក្របខ័ណ្ឌនៃសប្តាហ៍វប្បធម៌ - មហាសាមគ្គីភាពប្រជាជាតិទាំងមូល ខេត្តក្វាងង៉ាយ ឆ្នាំ២០២៦ ដើម្បីអបអរសាទរទិវាបេតិកភណ្ឌវប្បធម៌វៀតណាម ថ្ងៃទី២៣ ខែវិច្ឆិកា និងទិវាវប្បធម៌វៀតណាម ថ្ងៃទី២៤ ខែវិច្ឆិកា។
ថ្លែងនៅក្នុងរាត្រីមហោស្រព លោក Ho Van Nien លេខាគណៈកម្មាធិការបក្សខេត្តក្វាងង៉ាយ បានមានប្រសាសន៍ថា ប្រធានបទ “ការជួបជុំអត្តសញ្ញាណ - រីកសាយភាយតម្លៃ” បានផ្ញើសារអំពីកម្លាំងសាមគ្គីភាពនៅក្នុងភាពចម្រុះនៃវប្បធម៌។ ជនជាតិនីមួយៗមានអត្តសញ្ញាណដោយឡែករបស់ខ្លួន ហើយនៅពេលដែលត្រូវបានតភ្ជាប់និងលើកកម្ពស់ នឹងបង្កើតបានជាកម្លាំងរួមរបស់មាតុភូមិ និងប្រទេសជាតិ។ ខេត្តក្វាងង៉ាយនឹងបន្តថែរក្សា និងបន្តវេនតម្លៃវប្បធម៌ប្រពៃណី លើកកម្ពស់តួនាទីរបស់សិប្បករ ចាស់ទុំក្នុងភូមិ និងឥស្សរជនមានកិត្យានុភាព ទន្ទឹមនឹងការផ្សារភ្ជាប់ការអភិរក្សបេតិកភណ្ឌជាមួយនឹងការអភិវឌ្ឍទេសចរណ៍ សេដ្ឋកិច្ចបេតិកភណ្ឌ និងឧស្សាហកម្មវប្បធម៌។
“ការអភិវឌ្ឍត្រូវតែដើរទន្ទឹមនឹងការអភិរក្ស គោរពតម្លៃដើមយ៉ាងដាច់ខាត ដោយមិនដោះដូរអត្តសញ្ញាណវប្បធម៌ជាមួយផលប្រយោជន៍សេដ្ឋកិច្ចនៅចំពោះមុខឡើយ។ បន្តពង្រឹង និងលើកកម្ពស់កម្លាំងមហាសាមគ្គីភាពប្រជាជាតិទាំងមូល រក្សានិងច្នៃប្រឌិតសកម្មភាពវប្បធម៌ និងទិវាបុណ្យសាមគ្គីភាពនៅមូលដ្ឋាន ព្រមទាំងបង្កើនការផ្សព្វផ្សាយ ការប្រើប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ដើម្បីផ្សព្វផ្សាយរូបភាពនៃតំបន់ដី និងប្រជាជនខេត្តក្វាងង៉ាយ។
ក្នុងឱកាសនេះ ខេត្តក្វាងង៉ាយបានទទួលប័ណ្ណចាត់ថ្នាក់ជាបូជនីយដ្ឋានជាតិពិសេស សម្រាប់បូបេតិកភណ្ឌប្រវត្តិសាស្ត្រពន្ធនាគារកនទុម៕








