VOV WorldVOV World
សារមន្ទីរភស្តុតាងសង្គ្រាមបើកដំណើរការលំហបទពិសោធន៍ប្រវត្តិសាស្ត្រពេលរាត្រី
24/11/2026 08:38
[VOVWORLD] - នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា សារមន្ទីរភស្តុតាងសង្គ្រាម (ទីក្រុងហូជីមិញ) បានបើកសម្ពោធកម្មវិធី “រាត្រីនៃការចងចាំ - សេចក្តីប្រាថ្នាសន្តិភាព” ដែលជាលើកដំបូងបានដាក់ឱ្យបម្រើសាធារណជននូវផលិតផលវប្បធម៌ និងទេសចរណ៍ពេលរាត្រី។

សារមន្ទីរភស្តុតាងសង្គ្រាមបើកដំណើរការលំហបទពិសោធន៍ប្រវត្តិសាស្ត្រពេលរាត្រី

ការរួមបញ្ចូលគ្នារវាងឯកសារ វត្ថុតាង ជាមួយនឹងការសម្តែងផ្ទាល់ និងបច្ចេកវិទ្យាបញ្ចាំងរូបភាព 3D Mapping កម្មវិធីនេះបានបើកឱកាសបន្ថែមសម្រាប់ប្រជាជន និងភ្ញៀវទេសចរ ជាពិសេសយុវជន ក្នុងការស្វែងយល់អំពីប្រវត្តិសាស្ត្រនៃការតស៊ូការពារមាតុភូមិវៀតណាម និងតម្លៃនៃសន្តិភាព។ កម្មវិធីនេះតភ្ជាប់លំហតាំងពិព័រណ៍ចំនួនបី ក្រោមប្រធានបទ “ពីផ្ទៃមេឃទីក្រុងហាណូយ ទៅកាន់ទ្វារនៃសេរីភាព”។ ដំណើរទស្សនានេះនាំភ្ញៀវទេសចរវិលត្រឡប់ទៅកាន់គ្រាប្រយុទ្ធរយៈពេល ១២ ថ្ងៃទាំងយប់នៅចុងឆ្នាំ១៩៧២ ស្វែងយល់អំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឃើញផ្ទាល់នូវជីវភាពដ៏លំបាកវេទនារបស់យុទ្ធជនបដិវត្តន៍នៅពន្ធនាគារកូនដាវ (Con Dao) និងបញ្ចប់នៅត្រង់ជួងសន្តិភាព ដែលជាវត្ថុតាងផលិតចេញពីសំបកគ្រាប់បែកអាមេរិក។ ជាពិសេស នៅពេលភ្ញៀវទេសចរវាយជួង ប្រព័ន្ធសេនស័រ (Sensor) នឹងដំណើរការបញ្ចាំងរូបភាពថ្ងៃរះ ផ្ការីក រួមជាមួយបទភ្លេង “ចម្រៀងដែលមិនអាចបំភ្លេច” ដើម្បីបញ្ជូនសារអំពីការរស់រានមានជីវិត និងសេចក្តីប្រាថ្នាចង់បានសន្តិភាព។

កម្មវិធីនេះប្រព្រឹត្តទៅរហូតដល់ដំណាច់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦៕

TAG
VOV/VOVWORLD/សារមន្ទីរ/ភស្តុតាង/សង្គ្រាម/ប្រវត្តិសាស្ត្រ/ពេលរាត្រី

More