VOV WorldVOV World
សួនសន់ ជាប់ក្នុងបញ្ជីបេក្ខភាពកំពូលទាំង ៣០ រូប សម្រាប់ពានរង្វាន់គ្រាប់បាល់មាសអាស៊ី ឆ្នាំ២០២៦
24/11/2026 08:40
[VOVWORLD] - ពានរង្វាន់ឆ្នាំនេះពិនិត្យលើសមិទ្ធផលចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ និងបិទការបោះឆ្នោតនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

សួនសន់ ជាប់ក្នុងបញ្ជីបេក្ខភាពកំពូលទាំង ៣០ រូប សម្រាប់ពានរង្វាន់គ្រាប់បាល់មាសអាស៊ី ឆ្នាំ២០២៦

ខ្សែប្រយុទ្ធ ង្វៀន សួន សន់ (Nguyễn Xuân Son) ទើបតែបានក្លាយជាតំណាងតែមួយគត់របស់បាល់ទាត់វៀតណាម ដែលមានឈ្មោះនៅក្នុងបញ្ជីបេក្ខភាព ៣០ រូប សម្រាប់ពានរង្វាន់គ្រាប់បាល់មាសអាស៊ី ឆ្នាំ២០២៦ ដោយទស្សនាវដ្តី Sports Weekly (ប្រទេសចិន) ប្រកាស។ ត្រូវបានតែងតាំងជាលើកដំបូង ខ្សែប្រយុទ្ធរបស់ក្លឹប Nam Dinh នឹងប្រកួតប្រជែងជាមួយកំពូលតារាបាល់ទាត់ទ្វីបអាស៊ី ដូចជា Son Heung Min, Kim Min Jae, Lee Kang In ឬ Mehdi Taremi។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រៅពី Xuan Son ក៏មាន Kevin Diks (ឥណ្ឌូនេស៊ី) និង Nicolas Mickelson (ថៃ) ផងដែរ។

ពានរង្វាន់ឆ្នាំនេះពិនិត្យលើសមិទ្ធផលចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ និងបិទការបោះឆ្នោតនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ Xuan Son ទទួលបានពិន្ទុខ្ពស់ដោយសារពានរង្វាន់សហស្បែកជើងមាស  នៃពានរង្វាន់ក្លឹបអាស៊ីអាគ្នេយ៍ ២០២៥/២៦ (៧ គ្រាប់/៥ ប្រកួត) រួមជាមួយនឹង ៨ គ្រាប់សម្រាប់ក្លឹប Nam Dinh នៅលើសង្វៀនក្នុងស្រុក។ នៅកម្រិតជម្រើសជាតិ លោកបានចែករំលែកតំណែងស្បែកជើងមាស AFF Cup ឆ្នាំ២០២៦ (៥ គ្រាប់) ដើម្បីជួយវៀតណាមការពារតំណែងជើងឯក ព្រមទាំងស៊ុតបញ្ចូលទីបាន ៣ គ្រាប់បន្ទាប់ពី ២ ប្រកួត ក្នុងវគ្គជម្រុះ Asian Cup ឆ្នាំ២០២៧៕

TAG
VOV/VOVWORLD/សួនសន់/៣០ រូប/ពានរង្វាន់/គ្រាប់បាល់មាស/អាស៊ី

More