១០០ថ្ងៃកាន់អំណាចរបស់ប្រធានាធិបតីបារាំង Francois Hollande គ្មានភាពផ្អែមល្ហែម។
15/08/2012 08:43
VOV-នាថ្ងៃទី១៥សីហា គំរប់១០០ថ្ងៃកាន់អំណាច របស់ប្រធានាធិបតីបារាំង Francois Hollande ជា ប្រធានាធិបតីដើមដំបូងរបស់គណៈបក្សសង្គមក្រោយ រយៈពេល១៧ឆ្នាំគណៈបក្សស្ដាំនិយមកាន់អំណាចនៅ បារាំង។ ដណ្ដើមបានជ័យជំនះប្រវត្តិសាស្ត្រ ប៉ុន្តែរយៈ ពេល១០០ថ្ងៃកន្លងទៅប្រធានាធិបតីថ្មីរបស់គណៈបក្សសង្គមមិនអាចដេកលក់រឺទទួលបណ្ដាថ្ងៃសោយសុខក្រោយការបោះឆ្នោតឡើយ ពីព្រោះស្ថានភាពវិប័ត្តរបស់ប្រទេសជាតិនិងក្តីសង្ឃឹមដ៏ធំធេងរបស់ប្រជាជន។ Thuy Van អ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមប្រចាំនៅបារាំងបានមានអត្ថបទវិភាគ

១០០ថ្ងៃកាន់អំណាចរបស់ប្រធានាធិបតីបារាំង Francois Hollande គ្មានភាពផ្អែមល្ហែម។ VOV-មុនបង្អស់អាចអះអាងថា ក្នុងរយៈពេល៣ខែកន្លងទៅ ប្រធានាធិបតីរបស់គណៈបក្សសង្គម Francois Hollande បានរួមជាមួយរដ្ឋាភិបាលថ្មីអនុវត្តភ្លាមៗបណ្ដាគោលនយោបាយដែលលោកបានសន្យាក្នុងការប្រជែងសម្លេង ឆ្នោត។ ក្នុងខែឧសភា ត្រឹមតែ២សប្ដាហ៍ក្រោយពេលបានជ្រើសតាំងប្រធានាធិបតី ថ្មីរបស់គណៈបក្សសង្គមបានឲ្យអនុវត្តការកាត់បន្ថយ៣០%នៃប្រាក់ខែរបស់បណ្ដា រដ្ឋមន្ត្រីក្នុងរដ្ឋាភិបាល ចុះហត្ថលេខាលើឯកសារមួយអំពីបែបបទសកម្មភាពកាតព្វកិច្ច របស់រដ្ឋាភិបាល ប្រកាសដកកងទ័ពបារាំងចេញពី ប្រទេសអាហ្វហ្គានីស្ថាន អាហ្វហ្គានីស្ថាន ជាដើម។ ដល់ខែ មិថុនានិងខែកក្កដា ក្រោយពេលភាគីឆ្វេងនិយមដណ្ដើមបានជ័យជំនះក្នុងការបោះ ឆ្នោតនិតិបញ្ញាត្តិ រដ្ឋាភិបាលរបស់លោក Hollande បានអនុវត្តបន្ថែមគោលនយោបាយ ថ្មីជាច្រើនគួរឲ្យយកចិត្តទុកដាក់គឺបង្កើនប្រាក់ខែ ស្ដារអាយុចូលនិវត្តគឺ៦០ឆ្នាំក្នុង មុខរបរមួយចំនួនជាដើម។ នាថ្ងៃទី១សីហាកន្លងទៅ រដ្ឋាភិបាលរបស់លោក Hollande បានចេញសេចក្តីសំរេចសំខាន់មានអត្ថន័យនិមិត្តសញ្ញាដ៏ខ្ពស់និងត្រូវបាន ប្រជាជនបារាំងរង់ចាំគឺកាត់បន្ថយប្រាក់ខែប្រមាណ៣០%របស់ប្រធានាធិបតីនិង នាយករដ្ឋមន្ត្រី។ រាល់ការខំប្រឹងប្រែងរបស់លោក Hollande និងរដ្ឋាភិបាលថ្មីត្រូវបានប្រជាជន វាយតំលៃខ្ពស់។ ជាពិសេស លោក Hollande បានបង្ហាញរូបភាពប្រធានាធិបតីសាមញ្ញម្នាក់ផ្ទុយនឹងរបៀបរស់នៅរបស់ប្រធានាធិបតីអាណាត្តិមុន លោក Sakozy។ ទន្ទឹមនឹងរាល់គោលនយោបាយដែលបានអនុវត្តនោះ មានប្រការជាច្រើនដែល ប្រជាជនរងចាំប៉ុន្តែរដ្ឋាភិបាលថ្មីមិនទាន់ធ្វើបាន។ ការអរិចិត្តបំផុតក្នុងសាធារណៈមតិ បារាំងក្នុងរយៈពេលកន្លងទៅគឺការបណ្ដេញពលករជាច្រើននាក់នៅសម្ព័ន្ធក្រុមហ៊ុនធំៗ ជាច្រើនរបស់បារាំង ពិសេសគឺ Peugeot Citroen បានប្រកាសកាត់បន្ថយពលករប្រមាណ ៨ពាន់នាក់។ រដ្ឋាភិបាលរបស់លោក Hollandeត្រូវរិះគន់គឺយឺតយាវនិងអសកម្មក្នុងការ ជ្រៀតជ្រែកចូលបណ្ដាផែនការកាត់បន្ថយពលករនោះ។ ស្ថានភាពសន្តិសុខអស្ថិរភាព បានបង្កើននៅកន្លែងមួយចំនួនរបស់បារាំងក៏ធ្វើឲ្យរដ្ឋាភិបាលរបស់គណៈបក្សសង្គម ត្រូវទ្រាំទ្រការរិះគន់របស់សាធារណៈមតិ។ ប៉ុន្តែសាធារណៈមតិចាត់ទុកថាផ្លូវរបស់ប្រធានាធិបតី Francois Hollande ទើបនឹងបានចាប់ផ្ដើមនិងនៅចំពោះមុខគឺនៅវែងឆ្ងាយនិងពេញទៅដោយការលំបាក។ បញ្ជីឈ្មោះបណ្ដាការងារដែលលោកនិងរដ្ឋាភិបាលរបស់លោកត្រូវអនុវត្តគឺច្រើន។ ដើមដំបូងគឺក្នុងរយៈពេល៣ខែខាងមុខត្រូវទប់ស្កាត់ការដំឡើងថ្លៃប្រេងស៊ាំង អនុវត្ត ហូតពន្ធ៧៥%ដូចជាលោកបានសន្យាទៅលើបណ្ដាមុខសញ្ញាមានចំណូលជាង១ លាន Euro ក្នុងមួយឆ្នាំ ជំរុញការងារធ្វើនិងឱកាសមានផ្ទះនៅចំពោះយុវជន។ កែលំអរសន្តិសុខក៏ជាអាទិភាពធំមួយដែលរដ្ឋាភិបាលរបស់លោក Francois Hollande ត្រូវយក ចិត្តទុកដាក់ដែរ។ ប៉ុន្តែមុនបង្អស់ ការសាកល្បងធំបំផុតចំពោះលោក Hollande គឺ ទន្ទឹមនឹងរូបភាពប្រធានាធិបតីសាមញ្ញធម្មតានោះលោកត្រូវបង្ហាញនូវសម័ត្ថភាព ដឹកនាំខ្លាំងក្លាជាង។ ទន្ទឹមនឹងរូបភាពរបស់ខ្លួននោះ ប្រធានាធិបតី Francois Hollande ត្រូវលើកកំពស់រូបភាពរបស់ប្រទេសបារាំង ដើម្បីស្ដារប្រទេសបារាំងខ្លាំងមួយក្នុង សហភាពអឺរុប ប្រគួតប្រជែងជាមួយរូបភាពប្រទេសអាល្លឺម៉ង់ដែលកំពុងបាន ស្ងើចសរសើរនៅទ្វិបអឺរុបដោយសារបានឈររឹងមាំក្នុងវិប័ត្តសេដ្ឋកិច្ច-ហិរញ្ញវត្ថុ។ រយៈពេល១០០ថ្ងៃកាន់អំណាចរបស់លោក Hollande បានកន្លងផុត ក្រឡេក មើលឡើងវិញ ការលំបាកគឺមិនតិចប៉ុន្តែប្រជាជនបារាំងកំពុងទទួលស្គាល់វាយតំលៃសកម្មរាល់ការងារដែលអ្នកដឹកនាំរបស់វិមាន Elysse កំពុងបង្ហាញតាមកិច្ចសន្យារបស់ខ្លួនចំពោះអ្នកបោះឆ្នោត។ កំណាត់ផ្លូវថ្មីនៅចំពោះមុខនៅមានការ លំបាកជាច្រើន ពិសេសគឺខឿនសេដ្ឋកិច្ចទ្វិបអឺរុបកំពុងក្នុងដំណាក់កាលលំបាក តើប្រទេសបារាំងអាចឆ្លងផុតពីវិប័ត្តដែររឺទេ? ចំឡើយនៅចំពោះមុខប៉ុន្តែសាធារណៈ មតិជឿជាក់ថា កំណាត់ផ្លូវនោះនឹងងាយស្រួលជាងក្នុងពេលប្រធានាធិបតី Francois Hollande កំពុងមានការស្រុះចិត្តគំនិត ជឿទុកចិត្តរបស់ប្រជាជននៃប្រទេសនេះ៕
Related








