២ឆ្នាំនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ គ្មានកន្លែងសម្រាប់កិច្ចសន្ទនាទេ
23/02/2024 11:39
(VOVWORLD) - ២ ឆ្នាំបន្ទាប់ពីការផ្ទុះឡើង ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានឈានចូលដល់ឆ្នាំទី ៣ ជាមួយនឹងការវិវត្តន៍កាន់តែសាហាវនៅលើសមរភូមិ។ ក្តីសង្ឃឹមក្នុងការស្វែងរកផ្លូវ ចេញពីជម្លោះតាមរយៈការទូតនៅតែរសាត់បាត់ទៅៗ ដែលបង្កើនហានិភ័យនៃអស្ថិរភាព សន្តិសុខលើទូទាំងពិភពលោក។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា រុស្ស៊ីបានធ្វើ "ប្រតិបត្តិការយោធាពិសេស" នៅអ៊ុយក្រែន ដែលជាការចាប់ផ្ដើមនៃជម្លោះយោធាដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
Related








