VOV WorldVOV World
៨០ ឆ្នាំនៃទិវាបោះឆ្នោតសកលលើកដំបូងរបស់រដ្ឋសភាវៀតណាម៖ សញ្ញាសម្គាល់ដ៏ភ្លឺស្វាងនៃស្ថាប័នប្រជាធិបតេយ្យ
06/01/2026 08:35
(VOVWORLD) - កាលពី ៨០ ឆ្នាំមុន នាថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៤៦ ការបោះឆ្នោតសកលលើកដំបូងដើម្បីជ្រើសរើសរដ្ឋសភាវៀតណាមត្រូវបានប្រារព្ធធ្វើឡើងតាមគោលការណ៍ប្រជាធិបតេយ្យ និងជឿនលឿនបំផុត៖ ការបោះឆ្នោតជាសកល ស្មើភាព ដោយផ្ទាល់ និងសម្ងាត់។ ចាប់ពីព្រឹត្តិការណ៍ដ៏សំខាន់នោះ ចរន្តនៃប្រជាធិបតេយ្យត្រូវបានដោះសោរ ទទួលមរតក ហើយបានក្លាយជាមូលដ្ឋានគ្រឹះនយោបាយ និងគតិយុត្តិដ៏រឹងមាំសម្រាប់បុព្វហេតុតស៊ូបដិវត្តន៍ និងការកសាងប្រទេសជាតិ។
៨០ ឆ្នាំនៃទិវាបោះឆ្នោតសកលលើកដំបូងរបស់រដ្ឋសភាវៀតណាម៖ សញ្ញាសម្គាល់ដ៏ភ្លឺស្វាងនៃស្ថាប័នប្រជាធិបតេយ្យ
ប្រជាជននិងប្រជាកម្មករនៅទីក្រុងហាណូយ ធ្វើយុទ្ធនាការគាំទ្រការបោះឆ្នោតសកលលើកដំបូង។ (ប្រភព៖ បណ្ណសារ VNA) អស់រយៈពេល ៨០ ឆ្នាំកន្លងមក រដ្ឋសភាវៀតណាមគឺជាកន្លែងដែលប្រមូលផ្ដុំនិងទទួលមរតកនូវចរន្តប្រជាធិបតេយ្យរបស់ប្រទេសជាតិ។ ចាប់ពីការបោះឆ្នោតសកលលើកដំបូងក្នុងឆ្នាំ ១៩៤៦ រហូតដល់រដ្ឋសភាសព្វថ្ងៃនេះ ស្មារតី "ប្រជាជនគឺជាឫសគល់" ជានិច្ចកាលមានវត្តមាន នៅក្នុងដំណើរការអភិវឌ្ឍនៃស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន ព្រមទាំងជាស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។
TAG
VOV/VOVworld/រដ្ឋសភា/វៀតណាម/ទិវាបោះឆ្នោតសកល/លើកដំបូង/៨០ ឆ្នាំ

More