ភាពហួសសម័យនៃបទហ៊ុំព័ទ្ធសេដ្ឋកិច្ចសេដ្ឋកិច្ច១
10/02/2012 08:36
(VOV WORLD)ថ្ងៃទី៧ខែកុម្ភះកន្លងទៅគូសបញ្ជាក់រយះ ពេល៥០ឆ្នាំទិវារដ្ឋអំណាចអាមេរីកចាប់ផ្តើមអនុវត្តគោល នយោបាយហ៊ុំព័ទ្ធសេដ្ឋកិច្ចប្រឆាំងគុយបា។ក្រោយរយះ ពេលកន្លះសតវត្ស ឆ្លងកាត់អាណាត្តិប្រធានាធិបតីអាមេរីកចំនួន៩ជំនាន់ មកបទហ៊ុំព័ទ្ធសេដ្ឋកិច្ចនេះ

(VOV WORLD) - ថ្ងៃទី៧ខែកុម្ភះកន្លងទៅគូសបញ្ជាក់រយះពេល៥០ឆ្នាំទិវារដ្ឋអំណាច អាមេរីកចាប់ផ្តើមអនុវត្តគោលនយោបាយហ៊ុំព័ទ្ធសេដ្ឋកិច្ចប្រឆាំងគុយបា។ក្រោយរយះ ពេលកន្លះសតវត្ស ឆ្លងកាត់អាណាត្តិប្រធានាធិបតីអាមេរីកចំនួន៩ជំនាន់មកបទហ៊ុំព័ទ្ធ សេដ្ឋកិច្ចនេះកាន់តែមិនសមហេតុសមផលហួសស័មយនឹងសរឲ្យឃើញនូវបរាជ័យរបស់អាមេរីកក្នុងការប្រឆាំងនឹងបដិវត្តសង្គមនិយមនៅគុយប៉ា។ តាមរបាយការរបស់ខុទ្ទកាល័យគណន័យ្យរដ្ឋាភិបាលអាមេរិក (GAO) ឲ្យដឹងថាបទហ៊ុំ ព័ទ្ធសេដ្ឋកិច្ចរបស់អាមេរិកប្រឆំាងនឹងគុយប៉ា ត្រូវបានចាត់ទុក ថា បង្កការខូចខាតដ៏ធ្ងន់ ធ្ងរបំផុត ក្នុងចំណោមបទហ៊ុមព័ទ្ធទាំង ២០ ដែលអាមេរិកដាក់ទៅលើប្រទេសមួយចំនួន។ តាមបណ្តាអ្នកសង្កេតការ ថា៖ នេះជាបទហ៊ុព័ទ្ធលើគ្រប់វិស័យ និងយូរបំផុតក្នុងប្រវត្តិសា ស្រ្តចំពោះ ប្រទេសមួយដែលមានអធិបតេយ្យភាព។ ប្រការនេះត្រូវបានបញ្ជាក់ដោយស្ថិតិ ថ្មីៗបំផុតដែលរដ្ឋាភិបាលគុយប៉ាទើបនឹងបានប្រកាស។ បទហ៊ុំព័ទ្ធ នេះអូសបន្លាយរយៈ ពេល ៥០ ឆ្នាំកន្លងទៅ បង្កឲ្យខឿនសេដ្ឋកិច្ចរបស់គុយប៉ាខូចខាតជិត 9រយ 75ពាន់លាន ដុល្លារអាមេរិក។ នោះគឺមិនទាន់គិតដល់ការដែលនាសព្វថ្ងៃគុយប៉ាមិនបានអនុញ្ញាត្តិអោយ នំាចូល និងនំាចេញ ទំនិញពី អាមេរិក មិនបានប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងទំនាក់ ទំនងពាណិជ្ជកម្មជាមួយដៃគូបរទេស ក៏ដូចជាមិនបាន ទាក់ទងផ្ទាល់ជាមួយបណ្តា យន្តការឥណទានអន្តរជាតិធំៗទៀតផង។ប៉ុន្តែសាធារណះមតិអាមរិកចាត់ ទុកថាមិន ត្រឹមតែប៉ុណ្ណោះ បទហ៊ុំព័ទ្ធនេះ ធ្វើឲ្យអាមេរិកទទួលរងការខូខាតជាងគុយប៉ាទៅទៀត។ មុនបង្អស់ គឺវិស័យសេដ្ឋកិច្ច បណ្តាក្រុមហ៊ុនអាមេរិកមិនសហ ប្រតិបត្តិការជាមួយគុយប៉ា ដែលជា ប្រទេសសម្បូរទៅដោយធនធានរ៉ែ ប្រេង ពិសេសលើវិស័យ ប្រែងឥន្ធនៈ។ប្រការ នេះ មានន័យថា៖ អាមេរិក ប្រគល់ឧត្កមភាពប្រកួតប្រជែង ឲ្យបណ្តា ក្រុមបរទេស។ Foto : Internet លើវិស័យនយោបាយបទហ៊ំព័ទ្ធសេដ្ឋកិចប្រឆាំងគុយបាដោយអាមេរិកអនុវត្តកាលពីឆ្នាំ១៩៦២មកជាបញ្ហាដែលបង្កអោយមានការខ្វែងគំនិតរដផយជ្រៅបំផុត រវាងអាមរិក ជាមួយបណ្តាប្រទេសអាមេរិកឡាទិន។ថ្នាក់ដឹកនាំស្ទើតែទាំងអស់នៅអាមរិកឡាទិន សុទ្ឋតែចាត់ទុកបទហ៊ុំព័ទ្ធនេះជាការធ្វើអន្តរាគមទាំងកម្រោលលើសិទ្ឋិស្វ័យសំរេចរបស់ ប្រជាជនគុយប៉ា។ក្នុងប៉ុន្មានថ្ងៃដើមខែកុម្ភះនេះប្រទេសចំនួន៣៣នៅអាមេរិកខាងត្បូង និងដំបន់ Caribbean បានបង្កើតសហគមន៍បណ្តាប្រជាជាតិអាមេរិកឡាទិននិង Caribbean (CELAC)ជាផ្លូវការ។អង្គការនេះមានការចូលរួមរបស់គុយបាតែគ្មានអាមេរិក ទេ។គោលការណ៍នៃអង្គការនេះគឹគោរពប្រជាធិបតេយ្យ អធិបតេយ្យភាពបូរណះភាព ដែនដី របស់ប្រទេសជាសមាជិកទាំងឡាយ មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាសអំពើ ហិង្សា។ល។ការបង្កើតCELAC បណ្តាប្រទេសអាមេរិកឡាទិនបានសំដែងច្បាស់នូវចំណង សាមគ្គីភាពជាមួយប្រជាជនគុយបា។ ក្នុងរយះពេលជាង 20 ឆ្នាំ កន្លងទៅ នៅវេទិការអង្គការសហប្រជាជាតិប្រទេសជាច្រើន ក្នុងចំណោមប្រទេសសមាជិកចំនួន 190 របស់អង្គការសហប្រជាជាតិ បានអំពាវនាវ អាមេរិក។ លុបចោលបទហ៊ុំព័ទ្ធសេដ្ឋកិច្ចចំពោះគុយប៉ា នៅបណ្ដាសម័យប្រជុំរបស់មហា សន្និបាតក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ (ខែតុលា ឆ្នាំ 2011 ) មហាសន្និបាត អះអាងនូវ ការគាំទ្រចំពោះប្រជាជនគុយប៉ា ដោយសំណូមពរអាមេរិកអោយបញ្ឈប់ភ្លាម គោលនយោបាយឯកោករបស់អាមេរិក ហុំព័ទ្ធសេដ្ឋកិច្ច ចំពោះប្រទេសជិតខាងនេះ ក្នុងរយះ ពេលជិតកន្លះសតវត្សកន្លងទៅ។តាមបណ្ដាអ្នកសង្កេតការថា៖ បទហុំព័ទ្ធរបស់អាមេរិក មិនមានប្រសិទ្ធភាពទេ ដោយសារ គុយប៉ានៅតែអភិវឌ្ឈន៏ ដោយមិនអើពើរចំពោះរាល់ ការលំបាក់សាក់ល្បង។ បញ្ឈប់ឆ្នាំ 2011 សេដ្ឋកិច្ចគុយប៉ានៅតែទទួលបានកំណើន 2,7% ។ហើងបណ្ដាអង្គការអន្តរជាតិក៏បានពិនិត្យថា៖ គុយប៉ាទទួលបានបណ្ដាសមិទ្ធផលអំពី សង្គមកិច្ច ល្អជាងអាមេរិកទៀត ដូចជា៖ ការពារសុក្ខភាពប្រជាជនទាំងមូលអប់រំថ្នាក់ឧត្តមសិក្សា និងបថមសិក្សា…ដូច្នេះ ជាច្បាស់លាសថា៖ មានបំណងធ្វើប្រែរព័ណ៏បដិវត្តគុយបា ត្រូវទទួលបរាជ័យ។នាពេលថ្មីៗនេះ អ្នកនយោបាយអាមេរីកជាច្រើននាក់ក៏បានសង្កេត ឃើញថា៖ ប្រធានាធិបតីអាមេរិក Barack Obama (Imagine: Internet) កែលំអរទំនាក់ទំនងទ្វេភាគីគុយបា-អាមេរីកត្រូវក្លាយទៅជាតំរូវការនឹងជានិន្នាការធម្ម តា។ក្នុងរយះពេល៣ឆ្នាំកាន់អំណាចកន្លងទៅប្រធានាធិបតីអាមេរីក Barak Obama បានមានគោលនយោបាយជាច្រើនបន្ថូរបន្ថយបទហ៊ុំព័ទ្ធប្រឆាំងនឹងគុយបា។ក៏ប៉ុន្តែតាមអ្នកវិភាគជាច្រើនថា៖ការងារនេះប្រៀបដូចជាអំបិលចាក់ទៅក្នុងសមុទ្រ។ ក្នុងសភាពការនាបច្ចុប្បន្ន គោលនយោបាយហ៊ុំព័ទ្ធសេដ្ឋកិច្ចរបស់អាមេរិក ប្រឆាំង គុយប៉ា បានក្លាយទៅជា ការហួសសម័យចាច្បាស់លាស់ថា អន្ថយណាស់។អាចនិយាយបានថា៖ ប្រសិនបើ អាមេរិកមិនលុបចោលបទហ៊ុំព័ទ្ធប្រឆាំងគុយប៉ា អាមេរិកនឹងបន្តដើរផ្ទុយទៅវិញ នឹងនិន្នាការរបស់សមួយកាលដែរ៕
Related








