VOV WorldVOV World
ពីប្ញទ្ធានុភាពក្នុងការជម្នះលើ​បញ្ហាលំបាក់ ទៅសេចក្តីប្រាថ្នាឈាន​ឡើងក្នុ​ងយុគសម័យថ្មី
16/01/2026 08:59
(VOVWORLD) - អាណត្តិមហាសន្និបាតលើក ទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានប្រព្រឹត្តទៅក្នុងបរិបទដ៏ពិសេស នៅពេលដែលប្រទេសជាតិ និងពិភពលោកប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងធំធេងជាច្រើន ជាពិសេសជំងឺរាតត្បាត កូវីដ-១៩ និងអស្ថិរភាពសកល។ នៅចំពោះមុខការលំបាក និងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ភាពធន់ បញ្ញា និងកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូលបន្តត្រូវបានអះអាង។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស វៀតណាមបានជម្នះលើការលំបាក សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ។
ពីប្ញទ្ធានុភាពក្នុងការជម្នះលើ​បញ្ហាលំបាក់ ទៅសេចក្តីប្រាថ្នាឈាន​ឡើងក្នុ​ងយុគសម័យថ្មី
ក្នុងអំឡុងពេលអាណត្តិមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្ត វៀតណាម ដោយមានស្មារតីប្រែក្លាយហានិភ័យទៅជាឱកាស ក្រោមការដឹកនាំដ៏គ្រប់ជ្រុងជ្រោយរបស់បក្ស ការគ្រប់គ្រងដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនទាំងមូល វៀតណាមបានជម្នះលើការលំបាក និងបញ្ហាប្រឈម សម្រេចបានគោលដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសម្រេចបានលទ្ធផលដ៏ទូលំទូលាយក្នុងវិស័យជាច្រើន ជាមួយនឹងចំណុចលេចធ្លោចំនួន ១០។ ក្បួនដង្ហែររំលឹកខួបលើកទី ៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា នៅទីលានបាឌីញ ទីក្រុងហាណូយ។ រូបថត៖ VOV។
TAG
VOV/VOVworld/ប្ញទ្ធានុភាព/ជម្នះលើ​បញ្ហាលំបាក់/សេចក្តីប្រាថ្នា/យុគសម័យថ្មី

More