ចំណងមិត្តភាពវៀតណាម-ឡាវក្នុងដំណាក់កាលថ្មី។
18/07/2012 09:40
VOV-ថ្ងៃទី១៨កក្កដា វៀតណាមនិងឡាវបានរំលឹក ខួបលើកទី៣៥ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្ត ភាពនិងសហប្រតិបត្តិការ (ទី១៨កក្កដា)។ សន្ធិសញ្ញានេះបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសទាំង ពីរក្នុងការពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី ដោយលោកប្រធានហូជីមិញនិងលោកប្រធាន Kayson Phomvihan ដាក់គ្រឹះស្ថាន។ តាំងពីនោះមក ទំនាក់ទំនង វៀតណាម-ឡាវបានឈានចូលទំព័រថ្មីទាំងស្រុង ពី សម្ព័ន្ធភាពប្រយុទ្ធផ្ទេរទៅកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យរវាងប្រទេសទាំងពីរមានឯករាជ្យ អធិបតេយ្យភាព។ នេះក៏ជាខ្លឹមសារនៃអត្ថបទ “ចំណងមិត្តភាពវៀតណាម-ឡាវក្នុងដំណាក់កាលថ្មី” របស់អ្នកយកព័ត៌មាន Huong Giang។

ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងឡាវត្រូវបានលោកប្រធានហូជីមិញនិង លោកប្រធាន Kayson Phomvihan ដាក់គ្រឹះស្ថាន។ VOV-“ក្នុងប្រវត្តិសាស្ត្របដិវត្តពិភពលោកបានមានគំរូភ្លឺចិញ្ចាចជាច្រើន អំពីស្មារតីអធុនអន្តរជាតិ ប៉ុន្តែគ្មានទីណានិងគ្មានពេលណាបានមានសាមគ្គី ភាពសម្ព័ន្ធភាពប្រយុទ្ធពិសេសដ៏យូរអង្វែងនិងលើគ្រប់វិស័យដូច្នេះឡើយ”។ នោះគឺការអះអាងរបស់ប្រធាន Kayson Phomvihan ពេលនិយាយអំពីទំនាក់ ទំនងវៀតណាម-ឡាវជាទំនាក់ទំនងរវាងសមាមិត្តរួមសុខរួមទុក្ខដណ្ដើមបាន ជ័យជំនះជាជំហានៗនិងឈានទៅដល់ជ័យជំនះចុងក្រោយ។ ក្រោយពីពេលវៀតណាមសំរេចបុព្វហេតុឯកភាពប្រទេសជាតិនិង សាធារណធរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវបានបង្កើតនាឆ្នាំ១៩៧៥ ទំនាក់ទំនងរវាង វៀតណាមនិងឡាវបានផ្ទេរទៅដំណាក់កាលថ្មី។ នោះគឺទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរដោយភ័ស្តុតាងដ៏រស់រវើសគឺសន្ធិសញ្ញាមិត្តភាពនិងកិច្ច សហប្រតិបត្តិការវៀតណាម-ឡាវដែលត្រូវបានចុះហត្ថលេខានាថ្ងៃទី១៨ កក្កដាឆ្នាំ១៩៧៧។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាម ប្រចាំនៅវៀងច័ន្ទ អគ្គលេខានិងជាប្រធានរដ្ឋឡាវChumaly Sayason បានអះ អាងជាថ្មីម្ដងទៀតថា ការតភ្ជាប់រវាងឡាវនិងវៀតណាមជាការតភ្ជាប់ពិសេស និងជាទំនាក់ទំនងយ៉ាងស្អិតរមួត។ “យើងត្រូវចាត់ទុកថាទំនាក់ទំនងនោះបានបង្ហាញលើគ្រប់វិស័យ និងវាកាន់ តែលេចធ្លោក្នុងទំនាក់ទំនងក្នុងដំបន់និងឆាកអន្តរជាតិនៅដំណាក់កាលថ្មី។ ប្រទេសយើងទាំងពីរត្រូវរួមគ្នាអភិវឌ្ឍន៍។ ប្រទេសយើងទាំងពីរជាប្រទេស ជិតខាងមានព្រំដែនរួមនិងមានប្រពៃណីសាមគ្គីភាពយូរអង្វែងដែលលោកប្រធានហូជីមិញនិងប្រធាន Kayson Phomvihan បានកសាងនិងពូនជ្រុំ។” សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការដែលត្រូវបានប្រទេសទាំងពីរចុះហត្ថលេខានាឆ្នាំ១៩៧៧។ នោះគឺដំណាក់កាលដែលបដិវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាកំពុងបានប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាលើពិភពលោក។ សន្ធិសញ្ញាជា មូលដ្ឋានដើម្បីប្រទេសទាំងពីរបើកទូលាយទំនាក់ទំនងលើគ្រប់វិស័យ ពី នយោបាយ ការពារជាតិសន្តិសុខ កិច្ចការបរទេសដល់សេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគអប់រំ-បណ្ដុះបណ្ដាលនិងការពារសណ្ដាប់ធ្នាប់នៅដំបន់ព្រំដែននៃ ប្រទេសទាំងពីរ។ភាគីទាំងពីរក៏ផ្លាស់ប្តូរបទពិសោធន៍សហការសកម្មភាពក្នុង ក្របខ័ណ្ឌអង្គការសហប្រជាជាតិ អាស៊ានក៏ដូចជាក្នុងក្របខ័ណ្ឌប្រទេសទាំងបី វៀតណាម-ឡាវនិងកម្ពុជា។ ក្នុងរយៈពេល៣៥ឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិកា រសេដ្ឋកិច្ចជានិច្ចកាលដើរតួនាទីសំខាន់ជួរមុខ។ គិតមកដល់ខែឧសភាឆ្នាំ២០១២ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខចំនួន៣ដែលវិនិយោគនៅ ឡាវ ជាមួយចំនួនទុនវិនិយោគជាទឹកប្រាក់សរុបគឺ៣ពាន់៤៥០លានដុល្លា អាមេរិក។ លោក Ta Minh Chau ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវបានឲ្យ ដឹងថា៖ “ការវិនិយោគរបស់បណ្ដាអង្គភាពអាជីវកម្មវៀតណាមនៅប្រទេសឡាវប្រមូលផ្ដុំ ទៅលើបណ្ដាវិស័យដែលឡាវមានឧត្តមភាពដូចជាកសិកម្ម-រុក្ខាកម្ម ពិសេសគឺឧស្សាហកម្មកែច្នៃគ្រឿងឈើ។ម៉្យាងទៀត វិស័យហិរញ្ញវត្ថុ-ធនាគារក៏បង្ហាញការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ដោយមានវត្តមានរបស់ធនាគារធំៗចំនួន៣របស់វៀត ណាមនៅឡាវ។ ទូរគមនាគមន៍ប្រៃសណីទោះបីសហប្រតិបត្តិការយឹតជាងប៉ុន្តែនៅមានកន្លែងឈរយ៉ាងពិតប្រាកដនៅឡាវ។ គំរូគឺអង្គភាពអាជីវកម្ម ទូរគមនាគមន៍ Viettel។” សប្ដាហ៍វប្បធម៍ឡាវនៅវៀតណាម ឆ្នាំ២០១២ជាឆ្នាំពិសេសក្នុងទំនាក់ទំនងវៀតណាម-ឡាវ កត់សម្គាល់រយៈពេល ៥០ឆ្នាំបង្កើតទំនាក់ទំនងការទូតនិងលើកទី៣៥ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។ សកម្មភាពមិត្តភាពជាច្រើនបានកំពុង នឹងប្រព្រឹត្តទៅនៅប្រទេសទាំងពីរ។ ក្នុងបណ្ដាជំនួបសន្ទនាជាន់ខ្ពស់ ភាគីទាំង ពីរសុទ្ធតែអះអាងថានឹងផ្តោតនិងលៃទុកអាទិភាពគ្រប់បែបយ៉ាងឲ្យការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីសាមគ្គីភាពពិសេសកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យវៀតណាម-ឡាវ ព្រមទាំងចាត់ទុកនេះជាទ្រពសម្ប័ត្តិមិនអាចកាត់ ថ្លៃបានដែលត្រូវរក្សានិងបន្សល់ទុកឲ្យជំនាន់គ្រោយៗ។នៅសន្និសីទទំនាក់ទំនង សហប្រតិបត្តិការរដ្ឋសភាវៀតណាម-ឡាវដែលប្រព្រឹត្តទៅនៅខេត្ត Son La របស់ វៀតណាមនាខែមេសាកន្លងទៅ ប្រធានរដ្ឋសភាឡាវ Pany Yathoutu បានសង្កត់ធ្ងន់ ថា៖ “ទោះបីស្ថានភាពអន្តរជាតិនិងក្នុងដំបន់បានប្រព្រឹត្តទៅយ៉ាងស្មុគស្មាញ លឿនក្តី ប៉ុន្តែចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឡាវ-វៀតណាមនោបន្តបានពូនជ្រុំនិងអភិវឌ្ឍន៍លើគ្រប់វិស័យ ស៊ិជម្រៅដើម្បីភាពសម្បូររុងរឿងនៃប្រជាជាតិទាំងពីរ។យើងខ្ញុំសន្យានឹងរួមជាមួយសមាមិត្តវៀតណាមបន្ត ការពារនិងពូនជ្រុំទំនាក់ទំនងដ៏មហិមារចំណងសាមគ្គីភាពពិសេសកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យរបស់បក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេស ទាំងពីរឡាវ-វៀតណាមចីរភាពជាអមាតៈ។” ធ្វើឲ្យជ្រាលជ្រៅបន្ថែមឲ្យទំនាក់ទំនងវៀតណាម-ឡាវដោយសកម្មភាព សហប្រតិបត្តិការជាក់ស្ដែង នោះគឺរបៀបដែលរដ្ឋទាំងពីរបានជ្រើសរើសក្នុងរយៈពេល៥០ឆ្នាំកន្លងទៅគិតតាំងពីពេលបង្កើតទំនាក់ទំនងការទូតនិងលើកទី៣៥ទិវា ចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ៕
Related








