ច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន៖ សញ្ញាសម្គាល់នៃសិទ្ធិមនុស្សក្នុងយុគសម័យឌីជីថល
07/01/2026 08:25
(VOVWORLD) - ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ បានគូសសញ្ញានូវព្រឹត្តិការណ៍ផ្លូវច្បាប់ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រច្បាប់វៀតណាម ខណៈដែលច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន បានចូលជាធរមានជាផ្លូវការ។ នេះមិនត្រឹមតែជាឯកសារកំណត់ច្បាប់ថ្មីប៉ុណ្ណោះទេ ថែមទាំងក៏ជារបត់មួយក្នុងការយល់ដឹង ការប្រព្រឹត្តផ្លូវច្បាប់ និងសិទ្ធិមនុស្សក្នុងលំហអ៊ីនធឺណិតទៀតផង។

នេះគឺជាច្បាប់ឯករាជ្យដំបូងគេស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួននៅប្រទេសវៀតណាម ដែលជំនួសបទប្បញ្ញត្តិមុនៗទាំងអស់។ ការចាប់បដិសន្ធិនៃច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួនគឺជាការសន្យាយ៉ាងមុតមាំរបស់វៀតណាមចំពោះភាពឯកជន និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងយុគសម័យឌីជីថល នៅពេលដែលព័ត៌មានផ្ទាល់ខ្លួនបានក្លាយជាទ្រព្យសម្បត្តិដ៏សំខាន់មួយប្រភេទ ដែលងាយត្រូវកេងប្រវ័ញ្ច និងរំលោភបំពាន ប្រសិនបើគ្មានការការពារផ្នែកច្បាប់។ រូបថតឧទាហរណ៍៖ VGP
TAG
VOV/VOVworld/ច្បាប់/ការពារ/ទិន្នន័យផ្ទាល់ខ្លួន/សិទ្ធិមនុស្ស/ឌីជីថល/វៀតណាម
Related
More








