VOV WorldVOV World
ទំនាក់ទំនងមិត្តភាពពិសសេសវៀតណាមឡាវ។
09/02/2012 08:45
តាមសេចក្តីអញ្ជើញពីអគ្គលេខាគណះកម្មាធិការមជ្ឈឹមបក្ស ប្រជាជនបដិវត្តន៍ឡាវ​​ Chummaly Sayasone ប្រធានរដ្ឋឡាវ នាថ្ងៃទី​៩​កុម្ភះ ប្រធានរដ្ឋវៀតណាម Truong Tan Sang និងលោកជំទាវបានអញ្ជើញចាប់ផ្តើមដំណើរទស្សកិច្ចមិ ត្តភាពជាផ្លូវការនៅឡាវក្នុងរយះពេល៣ថ្ងៃ។
ទំនាក់ទំនងមិត្តភាពពិសសេសវៀតណាមឡាវ។
(VOVWORLD)ការដែលជ្រើសរើសឡាវជាប្រទេសជាតិដំបូង មកទស្សនកិច្ចក្នុង​ឆ្នាំ២០១២នេះបានសរឲឃើញថាថ្នាក់ដឹកនាំ របស់បក្សនិងរដ្ឋវៀតណាមអះអាងនូវគោលនយោបាយមុនក៍ ដូចជាក្រោយ​គឺជានិចកាលផ្តោតការយកចិត្តទុកដាក់និងចង់ បង្កើន ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្កីភាពពិសេសនិង កិចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ​សាធារណះរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ។ដំណើរទស្សកិច្ចរបស់ ប្រធានរដ្ឋ វៀតណាម Truong Tan Sangប្រព្រិត្តទៅ ក្នុងពេលដែល ទំនាក់ ទំនងរវាងប្រទេសទាំង ២ ត្រូវបាន​ពង្រឹ​ងនិងពង្រីកលើគ្រប់ វិស័យដោយឥតឈប់ឈរ។ក្នុងប៉ុន្មនាឆ្នាំកន្លងមក ពិសេសគឹ នាឆ្នាំ​២០១១ ថ្នាក់ដឹកនាំរបស់បក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភា  នៃប្រទេសទាំង២សុទ្ឋតែមានដំណើរទស្សកិច្ចនៅប្រទេសគ្នា ទៅវិញទៅមក។ពិសេសគឹដំណើរទស្សកិច្ច វៀតណាម នាខែ​ សីហា​២០១១របស់ អគ្គលេខាបក្សនិង  ជាប្រធានរដ្ឋ ឡាវ​​ Chummaly Sayasone  ដំណើរទស្សកិច្ច វៀតណាមនាខែមិនា របស់នាយករដ្ឋមន្រ្តី​Thoong Xinh Tham ma vong  និងប្រធាន រដ្ឋសភា​ Pany  Ya tho nu នាខែ​សីហា​២០១១។ដំណើរទស្ស កិច្ច មិត្តភាពជាផ្លូវការនៅឡាវ របស់អគ្គលេខា​ Nguyen Phu Trong នាខែ មិថុនា​​និងដំណើរទស្សកិច្ចរបស់នាយករដ្ឋមន្រ្តី  Nguyen Tan Dung នាខែ​កញ្ញា។តាមរយះបណ្តាដំណើរទស្សកិច្ច នេះ​ទំនុកទុកចិត្តរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២ត្រូ វបានពង្រឹងនិងបង្កើនតទៅទៀត។ទន្ទឹមនឹងនោះកំណត់ ទិសដៅឲទំនាក់ទំនងវៀតណាមឡាវអភិវត្តន៍ពី១ថ្ងៃទៅ១ថ្ងៃ។សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ ឡាវនិងជាប្រធានសមាគមមិត្តភាពឡាវ-វៀតណាម​ Phan kham Vi pha vanចាត់ទុកថា:“ខ្ញុំគិតថាលើពិភពលោកនេះគ្មានទំនាក់ ទំនងណាដែលពិសេសដូចជាទំនាក់ ទំនងរវាងឡាវនិងវៀត ណាមឡើយ។ បណ្ដាសមមិត្តថ្នាក់ដឹកនាំនៃ​ប្រទេសទាំងពីរ ជានិច្ចកាលយកចិត្តទុកដាក់ដល់ការធ្វើយ៉ាងម៉េចដើម្បី​អប់រំ ជំនាន់វ័យក្មេងយល់បានប្រពៃណីរវាងប្រទេសយើងទាំងពីរ។ ការងារអប់រំជំនាន់វ័យក្មេងនេះជាភារកិច្ចនៃសមាគមមិត្តភាព យើងទាំង​ពីរ។ ជាពិសេសគឺនាពេលកន្លងទៅគំរោងការ  ប្រវតិ្តសាស្ត្រទំនាក់ទំនង​ពិសេស វៀតណាម-ឡាវ និងឡាវ វៀតណាម បានសំរេច ដែលបានរួមចំណែកជាក់ស្ដែងក្នុង ការងារឃោសនាអប់រំឲ្យប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំង​ ពីអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។”ឆ្នាំនេះថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីក៏បានសំរេចចិត្តជ្រើសរើសជាឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម- ឡាវដើម្បីរំលឹកខួបលើកទី៥០ទិវា បង្កើត ទំនាក់ទំនងការទូត (ទី៥កញ្ញាឆ្នាំ១៩៦២ ទី៥កញ្ញាឆ្នាំ២០១២) និង លើកទី៣៥ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព វៀតណាម-ឡាវ (ទី១៨កក្កដាឆ្នាំ១៩៧៧ ទី១៨​ កក្កដាឆ្នាំ ២០១២)។វៀតណាមបានបង្កើត គណះកម្មាធិការបញ្ជា ណែនាំជាតិ ឆ្នាំសាមគ្គីភាពវៀតណាម-ឡាវ តាមនោះសំរេច ចិត្តរៀបចំបណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើទូទាំង ប្រទេសបណ្ដាក្រសួងស្ថាប័នរបស់វៀតណាមកំពុងសកម្ម អនុវត្តរាល់ភារកិច្ចដែលបានប្រគល់ដើម្បីឆ្នាំសាមគ្គីភាព វៀតណាម-ឡាវនឹងបន្សល់ទុកនូវសញ្ញាសំគាល់ សំខាន់ក្នុង កំណាត់ផ្លូវ៥០ឆ្នាំទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ប្រធានសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម Vu Xuan Hong បានសង្កត់ធ្ងន់ថា៖“ខ្ញុំគិតថាៈសមាគមមិត្តភាពវៀតណាម-ឡាវ​ នឹងសមាគម​មិត្តភាពឡាវ-វៀតណាម​​ត្រូវការត្រៀមរៀបចំសកម្ម ដើម្បីលើកទឹកចិត្តប្រជាជននៃប្រទេសទាំង​២​រៀបចំល្អ​​ឆ្នាំមិត្តភាព​ វៀតណាមឡាវ។យើងខ្ញុំមានបំណងជួយឧបត្ថម្ភដល់សមាគម ទាំង២​ដើម្បីអនុវត្តត្រូវតាមស្មារតីរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ដែនបាននិយាយថា៖ជំនាន់ថ្ងៃនេះ​​ជំនាន់ថ្ងៃក្រោយ​កម្មាភិបាល ម្នាក់ៗប្រជាជនគ្រប់រូបត្រូវមានភារកិច្ចពិសិដ្ឋ គឺ ថែរក្សា ពង្រឹង​នឹង ពង្រីកទំនាក់ទំនងវៀតណាម-ឡាវឲ្យខ្លាំងក្លាថែមទៀត”។   ពង្រីកប្រកបដោយមានប្រសិទ្ធភាពបណ្តាយន្តការសហប្រតិប ត្តិការដែលមានស្រាប់ប្រទេសទាំង២ខំប្រឹងង្រែងលើកតំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២​​ពី ៧០០​លាន​ដុល្លាអាមេរីក នាឆ្នាំ​២០១១​ឡើង១ពាន់លានដុល្លាអាមេរីកក្នុងឆ្នាំ​២០១២នឹង​២​ ពាន់លានដុល្លាអាមេរីកនាឆ្នាំ​២០១៥។​ភាគីទាំង២ក៏ខំប្រឹងប្រែង សំរេចការកំណត់បោះបង្គោលព្រំដែនជាតិនាឆ្នាំ​២០១៤​​ រួមផ្សំ គ្នាយ៉ាងជិតស្និទ្ធដើម្បីធានាល្បឿនសាងសង់ផ្លូវ​​​  2E  ពី Muong Khoaទៅ Tay Trang ក្នុងឆ្នាំ​២០១២​ ​ព្រមទាំង​បន្តអនុវត្តគំរោងការណ៏ លើកកំពស់គុណភាព​នឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ​វៀត ណាម-ឡាវ​លើវិស័យអប់រំនឹងអភិវឌ្ឌ្យប្រភពធនធានមនុស្ស​ដំណាក់ កាល​២០១១-​២០២០ទៀតផង។ ដោយឈរលើមូលដ្ឋាននោះដំណើរទស្សនកិច្ចនៅឡាវរបស់ប្រធាន រដ្ឋវៀតណាម Truong Tan sang  លើកនេះមានអត្ថន័យពិសេស១ ចាប់ ផ្តើមឲ្យបណ្តាសកម្មភាពក្នុងឆ្នាំសាមគ្គីភាំវៀតណាម-ឡាវ​​ រួមចំណែក ពង្រឹងពង្រីកទំនាក់ទំនងពិសេស​ស្មោះត្រង់រវាងប្រជាជាតិទាំង២​វៀត ណាម-ឡាវអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយ​របស់ វៀតណាមគឺយកចិត្តទិកដាក់ជាពិសេសដល់ទំនាក់ទំនង មិត្តភាព   សាមគ្គិភាពពិសេសនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕ ទង់ជាតិវៀតណាម ឡាវ(http://vietnam.vn)