ទំនាក់ទំនងដ៍ចីរភាពវៀតណាមគុយបាឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។
10/07/2012 08:33
ដូចដំណឹងដែលយើងខ្ញុំបានផ្សាយហើយថាថ្ងៃទី១០កក្កដា លេខាទី១គណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីសគុយបា ប្រធានក្រុមប្រឹក្សារដ្ឋនឹងជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបា Raul Castro បញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសវៀតណាមក្នុងរយះ ពេល៣ថ្ងៃពីថ្ងៃទី៨ដល់ថ្ងៃទី១០កក្កដា។ក្នុង ដំណើរទស្សនកិច្ចនេះបណ្តា ថ្នាក់ដឹកនាំរបស់បក្សរដ្ឋវៀតណាមនិងប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបា Raul Castroបានអះអាងនូវចីរភាពនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ២ក្នុងច្រើនទស្សវត្សកន្លងមកនិងប្តេជ្ញាចិត្តលើកកំពស់ទំនាក់ទំនងរវាង ប្រទេសទាំង២ឡើង១កំរិតថែមទៀត។

Vovworld-ដំណើរទស្សនកិច្ចវៀតណាមរបស់ ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបា Raul Castroជាដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមជាភាតរះយ៉ាងជិតស្និទ។ និងថ្នាក់ដឹកនាំប្រជាជនវៀតណាមបានទទួលប្រធានRaul Castroដូចជាបងប្អនសាច់ ញាតិ។នោះជាការអះអាងរបស់អគ្គលាខាបក្សកុម្មុយនីសវៀតណាម Nguyen Phu Trong ក្នុងពិធីជប់លៀងជាកិត្តិយសជូនចំពោះ ប្រធានក្រុមប្រឹក្សារដ្ឋនឹងជាប្រធាន ក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបាRaul Castroពេលមកទស្សាវៀតណាម។លោក Nguyen Phu Trongបានលើកច្បាស់ថាមុននេះជាង១០០ឆ្នាំក្នុងវណ្ណកម្ម”អាយុមាស “វីរជនគុយបា Ho xe Mac ti បានឧទ្ទេសនាមជាមួយប្រជាជនគុយបាអំពីប្រជាជាតិវៀតណាម១ដ៍អង់ អាចក្លាហាន។ឆ្លងកាត់ពេលវេលាមនោសញ្ចេតនានោះកាន់តែបានស៊ីជំរៅនិងត្រូវបាន សំដែងតាមរយះសំដីល្បីឈ្មោះរបស់លោក Fidel Castro ថាដើម្បីវៀតណាម គុយបាត្រៀមខ្លួនជាស្រេចបរិចាកឈាមរបស់ខ្លួន។អគ្គលេខាNguyen Phu Trongអះអាង ថែមទៀតថាបក្ស រដ្ឋនិងប្រជាជនវៀតណាមនិងប្រជាជនគុយបាជាមិត្តដ័ស្មោះត្រង់និង ជានិច្ចកាលរួមដំណើរជាមួយប្រជាជនវៀតណាមក្នុងបុព្វហេតុរំដោះប្រទេសជាតកសាង និងការពារមាតុប្រទេស។រីឯខ្លួនឯងវិញប្រធាន RaulCastroបានលើកច្បាស់ថាវៀតណាម និងគុយបាផ្សារភ្ចាប់ជាមួយគ្នាយ៉ាងជិតស្និទដោយសារមានឧត្តមគិតរួមនិងមានចំណុច ប្រហាក់ប្រហែលក្នុងប្រវត្តិសាស្រ្តដំណើរការតស៊ូនិងការពារប្រទេជាតិ។លោកប្រធាន Raul Castroបានអោយដឹងថា” យើងខ្ញុំជានិច្ចកាលកត់ត្រាចងចាំរូបភាពលោកប្រធាន ហូជីមិញជាជនដែលបានដឹកនាំប្រជាជនវៀតណាមវីរភាពបង្កើតរដ្ឋសង្គមនិយមដំបូង នៅអាស៊ីអគ្នេយ៍។ខ្ញុំមានភ័ពសំណាងត្រូវបានជួបលោកប្រធានហូជីមិញក្នុងដំណើរ ទស្សនកិច្ចនាឆ្នាំ១៩៦៦។ប្រជាជនគុយបានិងប្រកៀកស្មាជាមួយប្រជាជនវៀតណាម ពូនជ្រុំឲ្យចំណងមិត្តភាពជាភាតរះរវាងប្រទេសទាំង២ជាប្រចាំ។ខ្ញុំជឿជាក់ថានោះក៍ជា បំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំង២ផងដែរ “។ ការចរចាររវាងថ្នាក់ដឹកនាំវៀតណាមនិងគុយបា(Image: Internet ) ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់ប្រធានក្រុមប្រឹក្សារដ្ឋនឹងជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបា Raul Castro មិនគ្រាន់តែសម្តែងនូវចំណង មិត្តភាពកក់ក្តៅស្និទ្ធស្នាលរវាងបក្សទាំង២ រដ្ឋាភិបាលទាំង២នឹងប្រជាជននៃប្រទេស ទាំង២ក្នុងរយះពេលជាងកន្លះសតវត្សកន្លងទៅប៉ុណ្ណោះទេ។ប្រការសំខាន់គឺក្នុងដំណើរ ទស្សនកិច្ចនេះថ្នាក់ដឹកនាំនៃប្រទេសទាំង២បានបញ្ជាក់នូវទឹសដៅសំខាន់ៗដើម្បី នាំទំនាក់ទំនងរវាងប្រទេសទាំង២ ឈានចូលដំណាក់កាលអភិវឌ្ឌ្យន៏ថ្មី១។នៅក្នុងបណ្តា ការជួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ភាគីទាំង២បានឯកភាពគ្នាថា៖បន្តបង្កើនការជួបប្រាស្រ័យជាន់ខ្ពស់ ការផ្លាស់ប្តូរបទពិសោធគ្រប់គ្រងសេដ្ឋកិច្ចសង្គម នឹងកសាងបក្ស ជំរុញខ្លាំងការជួបប្រាស្រ័យផ្លាស់ប្តូរប្រជាជន អប់រំជំនាន់វ័យក្មេងរបស់ ប្រទេសទាំង២អំពីចំណងសាមគ្គីភាពវៀតណាម-គុយបា។ល។អគ្គលេខាគណះកម្មាធិ ការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong សង្កត់ធ្ងន់ថា៖ “ដំណើរទស្សន កិច្ចនៅវៀតណាមលើកនេះរបស់ប្រធានRaul Castro គឺជាការបន្តដើម្បីការអភិវឌ្ឌ្យន៏ថ្មីក្នុង ទំនាក់ទំនងរវាងបក្សទាំង២ ប្រទេសទាំង២ នឹងការអនុវត្តបណ្តាការព្រមព្រៀងនឹងសេចក្តី ថ្លែងការណ៏រួមវៀតណាម-គុយបានាពេលថ្មីៗនេះ។វៀតណាមនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំង២ឲ្យកាន់តែអភិវត្តយ៉ាងខ្លាំងក្លាថែមទៀតសមស្រប ទៅនឹងលក្ខ័ណថ្មីនឹងផលប្រយោជន៏របស់ប្រទេសនិមួយៗរួមចំណែកចូលក្នុងប៉ុព្វហេតុកសាងនឹងការពារមាតុភូមិនៅវៀតណាមនឹងគុយបា”។ Image: Internet ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់លោកRaul Castroក្នុងថានះជា ប្រមុខបក្ស រដ្ឋនឹងរដ្ឋាភិបាលគុយបា គឺជាព្រិត្តិការណ៏សំខាន់១នឹងជាសញ្ញាសំគាល់ក្រហ មថ្មី១ក្នុងទំនាក់ទំនងរវាងបក្សទាំង២ រដ្ឋទាំង២នឹងប្រជាជននៃប្រទេសទាំង២វៀតណាម- គុយបា។ ប្រធានRaul Castro នឹងថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាមសម្តែងនូវជំនឿជឿជាក់ថា៖ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកនាំទំនាក់ទំនងមិត្តភាពនឹងកិច្ចសហប្រតិបត្តិការប្រពៃ ណី ស្មោះត្រង់ ភ្លឺថ្លារវាងបក្សទាំង២ រដ្ឋទាំង២នឹងប្រជាជននៃប្រទេសទាំង២វៀតណាម- គុយបាឡើងកំពស់ថ្មី១៕
Related








