VOV WorldVOV World
ទ្វីបអឺរ៉ុបចំពោះមុខនិន្នាការភេរវកម្មជ្រុលនិយម
24/03/2016 10:57
(VOVworld)-រាល់ការវាយប្រហារបានកើតឡើងជាបន្ត បន្ទាប់នៅទីក្រុងព្រុច សែល (បែលហ្សីក) ជាកន្លែងត្រូវ បានចាត់ទុកជាបេះដូងរបស់អឺរ៉ុបនោះ គឺបង្ហាញនូវការ គំរាមកំហែងនៃសង្គ្រាមសាសនាអឺរ៉ុបថ្មី ដែលត្រូវអង្គ ការភេរវកម្ម “រដ្ឋ អ៊ីស្លាម” (IS)ស្វ័យប្រកាសសាបព្រោះសតិអារម្មណ៍ ជ្រុលនិយម។ មិននឹកស្មានថា ទ្វីបអឺរ៉ុប ត្រូវប្រឈមមុខនឹងរាល់ការ សាកល្បងសន្តិសុខយ៉ាងធ្ងន់ធ្ងរនេះទេ។
ទិដ្ឋភាពនៃការវាយប្រហារភេរវកម្មនៅបែលហ្សីក (រូបថតៈ http://vnexpress.net/) (VOVworld)-រាល់ការវាយប្រហារបានកើតឡើងជាបន្តបន្ទាប់នៅទីក្រុងព្រុចសែល (បែលហ្សីក) ជាកន្លែងត្រូវបានចាត់ទុកជាបេះដូងរបស់អឺរ៉ុបនោះ គឺបង្ហាញ នូវការ គំរាមកំហែងនៃសង្គ្រាមសាសនាអឺរ៉ុបថ្មី ដែលត្រូវអង្គការភេរវកម្ម “រដ្ឋ អ៊ីស្លាម” (IS) ស្វ័យប្រកាសសាបព្រោះសតិអារម្មណ៍ជ្រុលនិយម។ មិននឹកស្មានថា ទ្វីបអឺរ៉ុប ត្រូវ ប្រឈមមុខនឹងរាល់ការសាកល្បងសន្តិសុខយ៉ាងធ្ងន់ធ្ងរនេះទេ។  មនុស្សចំនួន៣៤ នាក់ត្រូវស្លាប់និង២៣០នាក់ផ្សេងទៀតរងរបួសក្នុងការផ្ទុះ គ្រាប់បែកនៅអាកាស យានដ្ឋាននិងស្ថានីយ៍រថភ្លើងក្រោមដីនៃប្រទេសបែលហ្សីក នាថ្ងៃទី២២មិនា បានធ្វើ ឲ្យពិភពលោកទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សោកនាដ​ កម្មកើតឡើងក្រោយ ប៉ុន្មាន​ថ្ងៃ ក្រោយពេលដែលបូលីស្តបែលហ្សីកបានចាប់ជនសង្ស័យ  Salah Abdeslam ជាជនអនុវត្តការវាយប្រហារនៅក្រុងប៉ារីសនាថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០១៥មុននេះ។ អង្គការរដ្ឋអ៊ីស្លាម (IS)ស្វ័យប្រកាសបានប្រកាសទទួលខុសត្រូវ ចំពោះការវាយ ប្រហារនៅក្រុងព្រុចសែលព្រមទាំងព្រមានថា “ថ្ងៃងងឹត” នឹងមក ដល់ប្រសិនបើ លោកខាងលិចធ្វើការសងសឹក។        

More