VOV WorldVOV World
ទ្វីបអឺរ៉ុបមិនទាន់រកឃើញដំណោះស្រាយសំរាប់បញ្ហាជនអន្តោប្រវេសន៍
12/11/2015 06:58
Vovworld-នាថ្ងៃទី១២វិច្ឆិកា សន្និសីទកំពូល EU-ទ្វីប អាហ្វ្រីកបានប្រព្រឹត្តទៅ​នៅ La Valleta (Malta) សំដៅ ជំរុញការអនុវត្តវិធានការទប់ទល់នឹងរលកជន ​អន្តោប្រវេសន៍ចូលទៅកាន់ទ្វីបអឺរ៉ុប។ ទោះបីជាបាននាំ ចេញដំណោះស្រាយជា​ច្រើន​ក្តី ប៉ុន្តែលើស្ថានភាពជាក់ស្ដែងមកទល់ពេលនេះ EU នៅតែមិនទទួលបានការស្រុះ​ចិត្ត​គំនិតចាំបាច់ដើម្បីអនុវត្តដំណោះស្រាយណាមួយ ឡើយ។
ទ្វីបអឺរ៉ុបមិនទាន់រកឃើញដំណោះស្រាយសំរាប់បញ្ហាជនអន្តោប្រវេសន៍ (Telegraph)         Vovworld-សន្និសីទកំពូលលើកនេះបានប្រព្រឹត្តទៅក្នុងកាលៈទេសៈប្រទេស​សមាជិក EU ទាំង២៨រួមជាមួយប្រទេសដៃគូមិនអាចអនុវត្តកិច្ចសន្យាជួយ​ឧបត្ថម្ភ​ច្រើនថែមទៀត សំរាប់ជនអន្តោប្រវេសន៍អំពីហិរញ្ញវត្ថុនិងកន្លែងស្នាក់នៅ ខណៈដែលផែនការបែងចែកជនចំណាក់ស្រុកបន្តជួបនឹងការខ្វែងគំនិតរវាង​ប្រទេសជាសមាជិកនានា។ ​ដល់ឥឡូវនេះ ប្រទេស EU នានាទើបតែរួមចំណែកបានខ្ទង់​ប្រាក់ប្រមាណ៥រយលានអឺរ៉ូក្នុងចំណោមចំនួនប្រាក់២ពាន់៨រយលានអឺរ៉ូដែល​បានសន្យាសំរាប់អង្គការអន្តរជាតិនិងមូលនិធិជួយឧបត្ថម្ភជនអន្តោប្រវេសន៍។ ខណៈពេលនោះចរន្តជនអន្តោប្រវេសន៍ហូរចូលទ្វីបអឺរ៉ុបបានកើនឡើងដោយឥតឈប់ឈរ។ តាម​ទិន្នន័យនៃស្ថាប័នត្រួតពិនិត្យព្រំដែន EU ថា ពីដើមឆ្នាំ២០១៥មក បរិមាណ​ជនអន្តោប្រវេសន៍ទៅកាន់ទ្វីបអឺរ៉ុបបានឡើងដល់៩សែននាក់ខ្ពស់ជាង៥ដងបើប្រៀបនឹងឆ្នាំ២០១៤។