VOV WorldVOV World
គោលនយោបាយត្រឹមត្រូវនិងខ្ជាប់ខ្ជួនអំពីជនវៀតណាមនៅបរទេស
01/02/2024 10:03
(VOVWORLD) - ក្នុងរយៈពេល ២ ថ្ងៃ ពោលគឺថ្ងៃទី ១និងទី ២ ខែកុម្ភៈ នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅនូវកម្មវិធីនិទាឃរដូវស្រុកកំណើត ឆ្នាំ២០២៤។ នេះជាព្រឹត្តិការណ៍មានទ្រង់ទ្រាយធំទាក់ទាញការចូលរួមរបស់អាណិកជនមកពីគ្រប់ទិសទីលើទូទាំងពិភពលោកមកស្រុកកំណើតអំណរបុណ្យតេតប្រពៃណី។ កម្មវិធីនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើន ដែលបង្ហាញពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ចំពោះ សហគមន៍ជនវៀតណាមនៅក្រៅប្រទេស រួមចំណែកបញ្ជាក់ពីភាពត្រឹមត្រូវ និងខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋក្នុងប៉ុន្មានឆ្នាំកន្លងមក អំពីសហគមន៍ជនវៀតណាមនៅក្រៅប្រទេស។
គោលនយោបាយត្រឹមត្រូវនិងខ្ជាប់ខ្ជួនអំពីជនវៀតណាមនៅបរទេស
សហគមន៍ជនវៀតណាមនៅក្រៅប្រទេស   គឺជាផ្នែកមួយដែលមិនអាចបំបែកបាន និងជាធនធានដ៏សំខាន់របស់សហគមន៍ជនជាតិវៀតណាម ដែលជាគោលនយោ បាយឥតងាក់រេរបស់បក្ស និងរដ្ឋវៀតណាម។