VOV WorldVOV World
ជំលោះនៅស៊ីរី-ការសាកល្បងឲ្យបណ្តាដំណោះស្រាយការទូត។
08/03/2012 06:43
សកម្មភាពជាច្រើនកំពុងប្រព្រិត្តទៅសំដៅស្វែងរក ដំណោះស្រយឲ្យសភាពការណ៍នៅស៊ីរី។
ជំលោះនៅស៊ីរី-ការសាកល្បងឲ្យបណ្តាដំណោះស្រាយការទូត។
(VOVWORlD)សកម្មភាពជាច្រើនកំពុងប្រព្រិត្តទៅសំដៅស្វែងរក ដំណោះស្រយឲ្យសភាពការណ៍នៅស៊ីរី។រួមជាមួយដំណើរទស្សន កិច្ចនៅអេហ្ស៉ីបនិងស៊ីរីក្នុងសប្តាហ៍នេះរបស់បេសកជនពិសេស ទទួលបន្ទុកបញ្ហាស៊ីរីនៃអង្គការសហប្រជាជាតិនិងសម្ព័នអារ៉ាប់  អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិKofi Annan ដំណាង របស់រុស្ស៊ីនិងចិនសុទ្ឋតែចាត់បេសកជនពិសេសទៅកាន់ស៊ីរី។ ប៉ុន្តែបណ្តាអ្នកវិភាគចាត់ទុកថា ដំណើរទស្សនកិច្ចទាំងនេះពិបាក ផ្តល់មកលទ្ឋផលគួឲ្យសុទ្ឋិនិយមពីព្រោះប្រទេសមហាអំណាច កំពុងបែកបាកគ្នាដ៍ធ្ងន់ធ្ងរអំពីការដោះស្រយវិបត្តិនៅស៊ីរី។ស្តីអំពី ដំណើរទស្សនកិច្ចរបស់លោក Kofi Annan នៅអេហ្ស៉ីបនាថ្ងៃទី៧ មិនានិងនៅស៊ីរីនាចុងសប្តាហ៍នេះ  បណ្តាអ្នកវិភាគបានចាត់ទុកថា គោលដៅនៃដំណើរទស្សនកិច្ចនេះគឺជាការសាកល្បងធំ១ចំពោះ លោកKofi Annanនិងឧកាសទទូលជោគជ័យគឺស្តួចស្តើងណាស់។ អាចនិយាយដូច្នេះព្រោះថាក្នុងសន្និសិទកាសែតដំបូងក្នុងថានះថ្មី អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិKofi Annanបាននាំចេញ គោលដៅជាច្រើន។នោះគឺទទួលឲ្យបានការព្រមព្រៀងឈប់បាញ់ បញ្ឈប់អំពើហឹង្សាជួយឧបត្ថម្ភឲ្យដំណោះស្រាយនយោបាយ១នៅ ស៊ីរីតាមរយះការជូបសន្ទនា។នេះពិតជាភារកិច្ច១ពោរពេញទៅដោយ ការលំបាកនិងសាកល្បង។ រួមជាមួយដំណើរទស្សនកិច្ចរបស់លោកKofi Annan ចិននិងរុស្ស៊ីក៍ សុទ្ឋតែចាត់បេសកជនពិសេសទៅកាន់ស៊ីរីផងដែរ។អតីតឯកអគ្គរដ្ឋ ទូត​ចិននៅស៊ីរី Li Huaxin​បានទៅកាន់ប្រទេសនេះនាថ្ងៃទិ៧មិនា។ និងរដ្ឋមន្រ្តី​ការបរទេសរុស្ស៊ី Secgei Lavrovទៅកាន់ទីក្ក្រុងគែនាថ្ងៃទី១០មិនាដើម្បីជួប ជាមួយអគ្គលេខាធិការសម្ព័នអារ៉ាប់ Abil el Arabi។អ្នកនាំពាក្សក្រ សួងការបរទេសចិន  លូវ៉ីមីន​​ឲ្យដឹងថា៖ចិនបានលើកឡើងនូវការផ្តើម គំនិត​ ៦ ខ ក្នុងបញ្ហាស៊ីរី។ចិនគាំទ្រចំពោះតួរនាទីស្នូលរបស់អង្គការ សហប្រជាជាតិ​ក្នុងការផ្តល់ជំនួយមនុស្សធម៏​ ក៏ប៉ុន្តែ​ប្រឆាំងជំទាស់ការ យកលេសជំនួយមនុស្សធម៏ដើម្បី ធ្វើអន្តរាគមចូលក្នុងកិច្ចការផ្ទៃក្នុង របស់ស៊ីរី។ ក្នុងពេលដែលអង្គការសហប្រជាជាតិ រុស្សីនឹងចិនបង្កើនការខំប្រឹង ប្រែងការទូត​ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពសំរាប់ស៊ីរី នេះគឺ បណ្តាប្រទេសលោកខាងលិចបែជាបង្កើនការគាបសង្កត់ជាបន្តបន្ទាប់ បង្ខំឲ្យប្រធានាធិបតី ​ស៊ីរី Bashar Al Assad  លាលែងពីតំណែង​ នឹង បង្ខំ Damas​​ ត្រូវបញ្ឈប់ការបង្ក្រាបក្ក្រុមជនប្រឆាំងនៅប្រទេសនេះ។​ព្រិទ្ធសមាជិកគណះបក្សសាធារណះរដ្ឋ     John Mc Cain ​ថ្ងៃទី​៥​មិនា បានអំពាវនាវឲ្យវាយប្រហារតាមជើងអាកាសប្រឆាំងស៊ីរី។​ក៏ប៉ុន្តែ​ ប្រធានាធិបតីអាមេរិក  Barak Obama  នឹងរដ្ឋមន្រ្តីការពារប្រទេស  Leon  Panetta   ​បានបដិសេដ្ឋលទ្ធភាពអាមេរិកវាយប្រហារដោយឯក តោភាគីទៅលើស៊ីរី ។អាមេរិកក៏បានដាក់ស្ថានីយ៏ផ្សាយសំលេងនឹង ទូរទស្សស៊ីរី​​ចូលក្នុងបញ្ជីរាយនាមហុំព័ទ្ធ​ ព្រមទាំងដាក់ជូនក្រុមប្រឹក្សារ អង្គការសហប្រជាជាតិ​នូវពង្រាងសេចក្តីសំរេចចិត្តថ្មីស្តីពីសភាពការណ៏ ស៊ីរីផងដែរ។បណ្តាប្រទេសសំព័ន្ធមិត្តរបស់អាមេរិកដូចជាអង់គ្លេស បារាំង​  អេស្ប៉ាញ​​​​ បានប្រកាសបិទទ្វាស្ថានទូតប្រទេសខ្លួនប្រចាំនៅស៊ីរី​សំដៅ ប្រឆាំងជំទាស់ស្ថានភាពអំពើរហឹង្សានៅស៊ីរី។ តាមអ្នកវិភាគជាច្រើន  អំពើរ របស់អាមេរិកនឹងប្រទេសលោកខាងលិច​ គឺ​ដោយសារ​ចង់ដណ្តើមឥទ្ឋិ ពលក្នុងអានាគតនៅមជ្ឈឹមបូពា៏ចុះមិនមែនយកចិត្តទុកដាក់ដល់ផល ប្រយោធន៍យូអង្វែងដោយឡែករបស់ស៊ីរីទេ។ជាមួយអ្វីៗដែលកំពុងប្រព្រិត្តទៅនៅស៊ីរីមើលទីដូចជាដំណោះស្រាយល្អ១ក្នុងការ ដោះស្រាយវិបត្តិនៅស៊ីរីគឺជាការសាកល្បងការទូត១និងអនាគតសំរាប់ ប្រទេសនេះនៅពិបាកទួសទាយបាន៕                                             ជំលោះនៅស៊ីរី(Internet).