VOV WorldVOV World
ការរង ប៉ះពាល់ នៃការដែលទីភ្នាក់ងារ S&Pទម្លាក់ចំណាត់ថ្នាក់បំណុលរបស់ប្រទេសចំនួន ៩ នៅក្នុងតំបន់ចាយលុយ អឺរ៉ូ
17/01/2012 08:06
ទីភ្នាក់ងារ Standard & Poor’s (S&P) បាន​សម្រេច​ ទម្លាក់​ចំណាត់ថ្នាក់​បំណុល​របស់ប្រទេស​ចំនួន ៩ នៅ​ក្នុង​តំបន់​ចាយលុយ អឺរ៉ូ។
ការរង ប៉ះពាល់ នៃការដែលទីភ្នាក់ងារ S&Pទម្លាក់ចំណាត់ថ្នាក់បំណុលរបស់ប្រទេសចំនួន ៩ នៅក្នុងតំបន់ចាយលុយ អឺរ៉ូ
S&P បាន​សម្រេច​ទម្លាក់​ចំណាត់ថ្នាក់​បំណុល​របស់បារាំង ពីថ្នាក់  AAA(ខ្ពស់ជាងគេបំផុត) ធ្លាក់​មួយ​កាំ មកនៅ​ត្រឹម AA+។ក្នុងពេល នោះប្រទេស​អ៊ីតាលីអេស្ប៉ាញ ព័រទុយហ្កាល់ និង​ស្ហ៊ីប (Chypre) ត្រូវ​ គេ​ទម្លាក់​ចំណាត់ថ្នាក់​រហូតដល់​ទៅ​ពីរកាំ។លើកលែងតែ អាល្លឺម៉ង់  រក្សា​ចំណាត់ថ្នាក់​ AAA របស់ខ្លួន​ដដែល។ទោះបីជារដ្ឋមន្រ្តីហិរញ្ញវត្ថុ បារាំង​ Francois Baroinបានខំធ្វើឲធូស្រាលកំាររងប៉ះពាល់នៃការដែល បារាំង ត្រូវ​ទម្លាក់ចំណាត់ថ្នាក់ក្នុងពេលនិយាយថាប្រការនេះមិនម៉ែន ជាប្រការល្អទេតែក៍មិនមែនជាគ្រោះមហន្តរាយដែរ។ប៉ុន្តែក្នុងការពិត ជាក់ស្តែងប្រការនេះបានជះឥទ្ឋិពលយ៉ាងខ្លាំងទៅលើចិត្តសាស្រ្ត។ នោះគឹទីផ្សាមូលបត្តជាច្រើនធ្លាក់ចុះ។នៅអាមេរិកសន្ទស្ស​ Dow Jones  ថយចុះ១,១%​  Nasdaq 1,06%​  សន្ទស្ស​ EURO Stoxx1.26%   CAC​ របស់ បារាំង​ ថយចុះ១,១២%។ល។ការរងផលប៉ះពាល់អាក្រក់បំផុត  ក្នុងការដែល បារាំង ត្រូវ​ទម្លាក់​ចំណាត់ថ្នាក់គឺជាភ័ស្តុតាងច្បាស់នៃ វិបត្តិប្រាក់បំណុលសាធារណះនៅតំបន់នេះកំពុងឡើងកាំជណ្តើរ។ ទោះបីជា បាត់កំរិតថ្នាក់ខ្ពស់ជាងគេក៍ដោយក៍បារាំងនៅបានខ្ចីប្រាក់ ដោយការប្រាក់ទាបលើទីផ្សារហិរញ្ញវត្ថុ។ ប៉ុន្តែក្នុងឆ្នាំនេះ​បារាំងអាចខ្ចី ប្រាក់ ដោយការប្រក់ខ្ពស់ជាងពេលដែល​ Paris ផ្សាយប័ណ្ណជាតិ។ បណ្តាប្រទេសនិងអង្គភាពអាជីវកម្មនៅអឺរ៉ុបនឹងជួបការលំបាកជាច្រើន ដោយសារគ្មានប្រភពហិរញ្ញវត្ថុនិងកញ្ចប់ជួយសង្រោះពីរដ្ឋាភិបាលទៀត ទេ។ ទន្ទឹមនឹងនោះ​ ការដែលបារាំងត្រូវទម្លាក់ពិន្ទុឥណទាន​បានបំផ្លាញ តុល្យភាពទុនដ៏ស្តួចស្តើងរវាងបារាំងនឹងអាលឺមង់។បន្ទាប់ពី​ S &Pប្រកាស ទម្លាក់ចំណាត់ថ្នាក់ទំនុកទុកចិត្តរបស់ប្រទេសអឺរុបជាច្រើន  អធិកាបតី អាលឺមង់​ Angela Maerkel បានសន្យាជំរុញខ្លាំងកំណែទំរង់តំបន់ចាយប្រាក់ អឺរ៉ូ​ ហើយសង្កត់ធ្ងន់ថា៖​ “​យើងកំពុងប្រឈមមុខនឹងការសាកល្បង​ត្រូវ អនុវត្តយ៉ាងឆាប់រហ័សសន្ធិសញ្ញាហិរញ្ញវត្ថុ​​​នឹងយើងត្រូវធ្វើយ៉ាងដាច់ខាត។យើងក៏នឹងយកចិត្តទុកដាក់ជាពិសេសដល់ការដាក់មូលនិធិអឺរ៉ុបដើម្បី ស្ថិរភាពហិរញ្ញវត្ថុឲ្យដំណើរការកាន់តែឆាប់កាន់តែល្អ។ប្រការនេះ គឺសំខាន់ណាស់ដើម្បីដណ្តើមយកទំនុកទុកចិត្តរបស់បណ្តាវិនិយោគិន”។ក្នុងកាលទេសះដែលទ្វីបអឺរ៉ុបស្ទើតែទាំងអស់រួមមានប្រទេសនៅក្នុង​នឹងនៅខាងក្រៅតំបន់ចាយប្រាក់អឺរ៉ូត្រូវប្រឈមមុខនឹងកំលាំងសម្ពាធកា ត់បន្ថយការចាយវាយជាច្រើនថែមទៀត ដើម្បីឆ្លើយតបនឹងកាតព្វកិច្ចសង បំណុល​​។នឹងរហូតមកដល់ពេលនេះពេលដែលបណ្តាអ្នកកសាងគោល នយោបាយ​ EU នៅតែមិនទាន់រកបាននូវ​សំលេងរួមដែលទាក់ទិនដល់ គោលនយោបាយសេដ្ឋកិច្ច​សំដៅទប់ទល់នឹងគ្រោះវិប័ត្តប្រាក់បំណុល​ នេះការដែល S & P ​ទម្លាក់ចំណាត់ថ្នាក់ឥណទាន​ចំពោះប្រទេសអឺរ៉ុប​ជា ច្រើន គឺមិនម៉ែនជាប្រការចៃដន្យទេ​។គ្រាន់តែប្រការផលវិបាកនេះគឺមក ពីការធ្លាក់ចំណាត់ថ្នាក់ដែលធ្វើឲ្យខឿនសេដ្ឋកិច្ចអឺរ៉ុបត្រូវបាត់ទំនុកទុកចិត្ត ។វិប័ត្តប្រាក់បំណុលអឺរុបដេលមិនទាន់រកឃើញនូវច្រកចេញនេះនឹងកាន់ តែធ្ងន់ធ្ងរថែមទៀតបើសិនជាបណ្តាថ្នាក់ដឹកនាំអឺរុបនៅតែមិនទទួលបាន ការព្រមព្រៀងចាំបាច់ ១នៅក្នុងកិច្ចប្រជុំនាចុងខែនេះ៕