VOV WorldVOV World
ការសន្ទនាបង្កការជឿជាក់
11/01/2012 09:13
ក្នុងប៉ុន្មានថ្ងៃកន្លងមក រដ្ធមន្ត្រីជាច្រើនរបស់វៀតណាម ជាបន្តបន្ទាប់មានការសន្ទនាជាមួយប្រជាជនលើបណ្ដា មធ្យោបាយមហាជន ទាក់ទិនដល់រាល់ការផ្ដើមគំនិត គោលនយោបាយរបស់បក្សរដ្ធរាល់បញ្ហាជីវភាពរស់នៅរបស់ប្រជាជននិងភាពជាក់ ស្ដែងក្នុងជីវភាពប្រចាំថ្ងៃ។ នេះមិនម៉ែនជាចំណុចថ្មីក្នុងសកម្មភាពរបស់រដ្ធាភិបាល ប៉ុន្តែវត្តមានរបស់អ្នកប្រមុខក្រសួងស្ថាប័ននានា ក្នុងប៉ុន្មានថ្ងៃ ដើមឆ្នាំ ២០១២នេះ បានបង្កើតការជឿជាក់របស់ប្រជាជនទៅលើក្បាលម៉ាស៊ីនគ្រប់គ្រង នៃរដ្ធាភិបាល ក្នុងរយៈពេលខាងមុខ។
ការសន្ទនាបង្កការជឿជាក់
នាថ្ងៃទី៦មករាឆ្នាំ២០១២នៅក្លោងទ្វារព័ត៍មានអេលិចត្រូនិករដ្ធាភិបាល រដ្ធមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម Vu Huy Hoang បានឆ្លើយ សំនួររាប់រយរបស់ប្រជាជនទាក់ទិនដល់បញ្ហាបង្កើនដំលៃអគ្គិសនី គុណភាពភាពប្រេងសាំងនិងគ្រប់គ្រងគុណភាពប្រេងសាំង។ រដ្ធមន្ត្រី Vu Huy Hoang បានឲ្យដឹងថា តំលៃអគ្គិសនីរបស់វៀតណាមជានិច្ចកាល បានរក្សានៅកំរិតទាប ដោយសារតំលៃអគ្គិសនីថោក ដូច្នេះមិនលើក ទឹកចិត្តបានការសន្សំសំចៃអគ្គិសនី។ ផ្នែកអគ្គិសនីពិបាកទាក់ទាញ ទុនវិនិយោគមិនជំរុញបានការផ្លាស់ប្ដូរបច្ចេកវិជ្ជារបស់អង្គភាពអាជីវកម្ម។ ដោយហេតុនេះក្នុងឆ្នាំ២០១២ រដ្ធាភិបាលបានឯកភាពឲ្យផ្នែកអគ្គិសនីកែ ប្រែតំលៃអគ្គិសនី។ រដ្ធមន្ត្រី Vu Huy Hoang បានពន្យល់ថា៖ “ការកែប្រែនេះ នឹងជៈឥទ្ធពលទៅលើអតិផរណា ដល់ជីវភាពប្រជាជនជាពិតប្រាកដ។ បានជាផ្នែកអគ្គិសនីបានសូមមតិរបស់ក្រសួងនិងរដ្ធាភិបាល។ ផ្នែកអគ្គិសនី បានប្រតិបត្តិតាមការបញ្ជាណែនាំរបស់រដ្ធាភិបាល នាយករដ្ធមន្ត្រី ទន្ទឹមនឹង នោះមានការទទួលខុសត្រូវចំពោះជីវភាពរស់នៅរបស់ប្រជាជន ពិសេសគឺ ជនក្រីក្រ។”         នាថ្ងៃទី៩មករាឆ្នាំ២០១២ ថ្នាក់ដឹកនាំអធិការកិច្ចរដ្ធាភិបាលនិងដំណាងក្រសួង ហិរញ្ញវត្ថុ ក្រសួងធនធាននិងបរិស្ថានបានឆ្លើយផ្ទាល់រាល់សំនួរការជំពាក់ជំពិន របស់ប្រជាជនទូទាំងប្រទេសទាក់ទិនដល់ការដោះស្រាយការបណ្ដឹងតវ៉ាអំពី ដីធ្លីផងដែរ។ បន្ទាប់ពីអ្នកប្រមុខផ្នែកឧស្សាហ ពាណិជ្ជកម្ម អធិការកិច្ចរដ្ធាភិបាល នោះ រដ្ធមន្ត្រីគមនាគមដឹកជញ្ជូនវៀតណាម Dinh La Thang នាថ្ងៃទី១០មករាឆ្នាំ ២០១២ក៏បានសន្ទនាផ្ទាល់ជាមួយប្រជាជនតាមរយៈរលកធាតុអាកាសនៃវិទ្យុ សំលេងវៀតណាម។ ឆ្លើយអំពីបញ្ហាដែលប្រជាជនយកចិត្តទុកដាក់នាបច្ចុប្បន្ន។ ក្នុងនោះមានការបំពេញបន្ថែមបង់សោហ៊ុយផ្លូវលើគ្រប់មធ្យោបាយធ្វើចរាចរណ៍ ឯកជននៅវៀតណាមនិងរថយន្តចូលកណ្ដាលទីក្រុងក្នុងម៉ោងកំពូលដែលក្រសួង គមនាគមដឹកជញ្ជូនបានដាក់ជូនរដ្ធាភិបាល រដ្ធមន្ត្រី Dinh La Thang បានសង្កត់ធ្ងន់ថា នេះត្រូវបានចាត់ទុកដូចជាវិធានការបន្ទាន់១ក្នុងចំណោមវិធានការសំដៅកាត់បន្ថយ គ្រោះថ្នាក់ចរាចរនិងប្រឆាំងការស្ទៈចរាចរនៅទីក្រុងធំៗ។ ជាប្រចាំថ្ងៃ យើងជា និច្ចកាលបានឃើញតួលេខ១ដែលគ្មានអ្នកណាចង់ស្ដាប់គឺមានមនុស្សជាង៣០នាក់ ត្រូវស្លាប់ដោយគ្រោះថ្នាក់ចរាចរ និងមនុស្សចំនួនប្រហាក់ប្រហែលនោះត្រូវរងរបួស។ ពីនោះអាចឃើញថា គប្បីមានវិធានការព្រមៗគ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរនិង ប្រឆាំងការស្ទៈចរាចរ។ ក្រសួងគមនាគមដឹកជញ្ជូនត្រូវពិនីត្យយ៉ាងម៉ត់ចត់រាល់ឯកសារ ជាលាយល័ក្ខអក្សរ ច្បាប់របស់រដ្ធ ស្ថានភាពជាក់ស្ដែងនៃប្រទេសជាតិនិងបទ ពិសោធន៍របស់បណ្ដាប្រទេសក្នុងដំបន់និងលើពិភពលោកមុនពេលនាំចេញ របាយការណ៍នេះ។ប៉ុន្តែរដ្ឋមន្រ្តីក្រសូងគមនាគមដឹកជញ្ជូនDinh La Thangបានអះអាង ថា: វិធីនេះកំពុងបានស្រាវជ្រាវពិនិត្យមើលមុនពេលនាំចេញសេច្ចលក្តីចុង ក្រោយ។ នាដើមសបា្តហ៍នេះដែរ រដ្ធមន្ត្រីក្រសូងការបរទេសវៀតណាម Pham Binh Minh ក៍មានការជូបសន្ទនាជាមួយប្រជាជនក្នុងប្រទេសអំពីសមិទ្ឋិកិច្ចការបរទេស ដែល ប្រទេសជាតិទទួលបានក្នុងឆ្នាំកន្លងទៅ និងគោលមាគា៏គោលនយោបាយ នាពេល ខាងមុខ។ក្នុងការជូបសន្ទនានេះបញ្ហាស្តីពីកិច្ចការពារអធិបតេយ្យភាព បូរណះភាព ដែនដី ពិសេសគឹការដោះស្រាយជំលោះលើសមុទ្រទទួលបាន ការយកចិត្តទុកដាក់ ជាពិសេសពីប្រជាជន។តាមលោកPham Binh Minh ថា: នេះជាបញ្ហាពិសិដ្ឋចំពោះ ប្រទេសនិមួយៗប្រជាជាតិនិមួយៗ។ភារកិច្ចនៃផ្នែក ការទូតគឺធំធេងណាស់។ បុន្តែ ទស្សនះរបស់វៀតណាមគឺបេ្តជ្ញាចិត្តដោះស្រាយជំលោះតាមសន្តិវិធី។ រដ្ឋមន្រ្តី Pham Binh Minh ឲ្យដឹងថា  “ភារកិច្ច  ការពារអធិបតេយ្យភាព ដែនអាកាសជា ភារកិច្ច  របស់គ្រប់ជាន់ ថ្នាក់ពលរដ្ឋ វៀតណាមម្នាក់ៗ។ក្នុងនោះផ្នែកការទូតមាន ភារកិច្ច ដ៍សែន សំខាន់។ផ្នែកការទូតវៀតណាមនាពេលកន្លងទៅបានម្ចាស់ការជួយមិត្តភ័ក្តិ អន្តរជាតិយល់ច្បាស់នូវការពិតជាក់ស្តែងនៅសមុទ្រខាងកើតនិងគោល នយោបាយ មុនក៍ដូចជាក្រោយរបស់វៀតណាមក្នុងការដោះស្រាយជំលោះ នៅសមុទ្រខាងកើត“។ អាចឃើញថា តាមរយះការជូបសន្ទនាប្រជាជនបានឃើញច្បាស់នូវតួនាទី របស់ រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានៃប្រទេសជាតិនិងជិវភាពរស់នៅ របស់ប្រជាជន៕