VOV WorldVOV World
ការត្រិះរិះថ្មីក្នុងការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤របស់បក្ស
19/01/2026 05:37
(VOVWORLD) - មហាសន្និបាតលើកទី ១៤ របស់បក្សបានប្រារព្វធ្វើឡើងក្នុងបរិបទដែលប្រទេសជាតិនៅចំពោះមុខឱកាសនិងបញ្ហាប្រឈមលាយឡំគ្នា ដែលទាមទារឲ្យមានការត្រិះរិះបែបភាពជាអ្នកដឹកនាំប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ធ្វើសកម្មភាពដ៏ម៉ឺងម៉ាត់ និងមានចក្ខុវិស័យរយៈពេលវែង។ ចំណុចសំខាន់ៗមួយក្នុងចំណោមចំណុចសំខាន់ៗ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីនេះ គឺការដែល ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចជាយុទ្ធសាស្ត្រចំនួន ៩ ច្បាប់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពបណ្តាសេចក្តីសម្រេចរបស់របស់មហាសន្និបាតបក្សលើកទី១៤។ គួរឲ្យកត់សម្គាល់ ការចេញផ្សាយសេចក្តីសម្រេចនៅចំពោះមុខមហាសន្និបាត បានបង្ហាញពីភាពសកម្ម និងវិធីសាស្រ្តអភិក្រមថ្មី ក្នុងការអនុវត្តគោលការណ៍ណែនាំរបស់បក្ស។
ការត្រិះរិះថ្មីក្នុងការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤របស់បក្ស
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងមតិ គូសបញ្ជាក់ពីស្មារតីនៃសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ នៅក្នុងសន្និសីទស្តីពីការអនុវត្តសេចក្តីសម្រេច លេខ៦៨ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន  (រូបថត៖ VGP) ចាប់ពីចុងឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចជាយុទ្ធសាស្ត្រចំនួន ៩ ច្បាប់ នៅក្នុងបណ្តាវិស័យសំខាន់ៗ។ ទាំងនេះគឺជាឯកសារដែលមានវិសាលភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ប្រទេសវៀតណាមសម្រេចគោលដៅពីរ១០០ឆ្នាំ ៖ នៅឆ្នាំ២០៣០ ដែលជាខួបលើកទី១០០ នៃការបង្កើតបក្ស គឺក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមខ្ពស់។ នៅឆ្នាំ២០៤៥ ដែលជាខួបលើកទី១០០ នៃការបង្កើតប្រទេសជាតិ៖ គឺក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់។
TAG
VOV/VOVworld/ការត្រិះរិះថ្មី/អនុវត្ត/សេចក្តីសម្រេច/មហាសន្និបាត/លើកទី១៤/បក្ស

More