កិច្ចព្រមព្រៀងនុយគ្លេអ៊ែអ៊ីរ៉ង់៖សុទិដ្ឋិនិយមក្នុងការប្រុងប្រយ័ត្ន
27/11/2013 09:19
Vovworld-មិនអាចបដិសេធបាននូវអត្ថន័យប្រវត្តិសាស្ត្រ នៃកិច្ចព្រមព្រៀងនុយគ្លេអ៊ែជាបណ្ដោះអាសន្នដែលទើប នឹងទទួលបានរវាងក្រុម P5+1 ជាមួយអ៊ីរ៉ង់នាចុងសប្ដាហ៍ កន្លងមកក្រោយរយៈពេលជិត១ទស្សវត្ស។ ប៉ុន្តែនេះទើប តែជាកិច្ចព្រមព្រៀងជាបណ្ដោះអាសន្នតែប៉ុណ្ណោះទេ។ ដើម្បីឈានទៅកិច្ចព្រម ព្រៀងនុយគ្លេអ៊ែលើគ្រប់វិស័យមួយ បណ្ដាភាគីត្រូវឆ្លងផុតពីការសាកល្បងជា ច្រើន ដែលទាមទាអ៊ីរ៉ង់និងក្រុម P5+1 ត្រូវខំប្រឹងប្រែងដើម្បីអនុវត្តដំណោះ ស្រាយសន្តិភាព។

កិច្ចព្រមព្រៀងនុយគ្លេអ៊ែអ៊ីរ៉ង់៖សុទិដ្ឋិនិយមក្នុងការប្រុងប្រយ័ត្ន (Getty) Vovworld-តាមកិច្ចព្រមព្រៀងដែលទទួលបាននាព្រឹកថ្ងៃទី២៤វិច្ឆិកានៅទីក្រុង Geneva ថា អ៊ីរ៉ង់នឹងបញ្ឈប់ចំរើនធាតុ urani ដែលលើសពី៥%ក្នុងរយៈពេល៦ខែ បំផ្លាញឃ្លាំង urani ដែលបានចម្រើននៅកំរិត២០%និងបញ្ឈប់ការសាងសង់រោង ចក្រនៅ Arak។ ប្តូរទៅវិញ បណ្ដាប្រទេសលោកខាងលិចនឹងបញ្ឈប់វិធានការដាក់ ទណ្ឌកម្មទៅលើអ៊ីរ៉ង់ដោយមានតំលៃ៨ពាន់លានដុល្លារអាមេរិកនិងមិនអនុវត្តបន្ថែម បទដាក់ទណ្ឌកម្មថ្មីណាមួយទៀតឡើយ។
Related








