កំណត់គំរូកំណើនថ្មី បង្កើតកម្លាំងចលករសម្រាប់ជំហានលោតផ្លោះ
22/01/2026 08:44
(VOVWORLD) - នៅក្នុងរបាយការណ៍នយោ បាយ ដែលបានដាក់ ជូនមហាសន្និបាតបក្សលើកទី ១៤ បក្សកុម្មុយនិស្តវៀតណាមបន្តគូសបញ្ជាក់ការប្តេជ្ញាចិត្តសុក្រិត ប្រកបដោយសមកាលកម្ម ស្ថាប័នសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។ ជាពិសេស ជាលើកដំបូង គោលគំនិតនៃសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចចែករំលែកត្រូវបានលើកឡើងជាផ្លូវការ និងទូលំទូលាយ នៅក្នុងឯកសារនៃមហាសន្និ បាត ដែលបង្ហាញពីជំហានអភិវឌ្ឍន៍ថ្មី លក្ខណៈទម្លុះទម្លាយក្នុងការត្រិះរិះទ្រឹស្តី លើការអភិវឌ្ឍសេដ្ឋកិច្ច បើកចេញចក្ខុវិស័យ និងកម្លាំងចលករថ្មីសម្រាប់វៀតណាម។

ទិដ្ឋភាពនៃមហាសន្និបាត។ រូបថត៖ TTXVN ចាប់តាំងពីមហាសន្និបាតលើកទី១៣ (២០២១) បក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា “សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ និងកំណើនបៃតងគឺជាគំរូអភិវឌ្ឍន៍ដែលត្រូវបានប្រទេសជាច្រើនជ្រើសរើស”។ ដូច្នេះ សម្រាប់គោល ដៅអភិវឌ្ឍន៍ដំណាក់កាល ២០២១-២០៣០ វៀតណាមត្រូវតែ "កសាងសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងស្និទ្ធស្នាលជាមួយបរិស្ថាន"។
TAG
VOV/VOVworld/កំណត់គំរូ/កំណើនថ្មី/បង្កើតកម្លាំងចលករ/ជំហានលោតផ្លោះ
Related
More








