VOV WorldVOV World
កំដៅគគុកនៃផ្កាយរណបKwangmyongsong 3។
10/04/2012 11:10
ពេលវេលាដែលសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាញ់ បង្ហោះ ផ្កាយរណប​Kwangmyongsong3កំពុងខិតជិតមកដល់។ក្នុង ពេលនោះប្រទេសមួយចំនួនដែលក្នុងនោះមានជប៉ុន កូរ៉េខាងត្បូងនិង អាមេរិកបានមានប្រតិកម្ម​យ៉ាងខ្លាំងក្លាទោះបីជាសាធារណះរដ្ឋប្រជា ធិបតេយ្យប្រជាមានិតកូរ៉េអះអាងថាការបាញ់បង្ហោះ ផ្កាយរណបនេះគឺ ដើម្បីគោលដៅសន្តិភាពក៍ដោយ។
កំដៅគគុកនៃផ្កាយរណបKwangmyongsong 3។
(VOVWORLD)-តាមមជ្ឈដ្ឋានមន្រ្តីនៃសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ថាផ្កាយរណប​Kwangmyongsong3ត្រូវបាន បាញ់បង្ហោះក្នុងខែមេសានេះ។ផ្កាយ រណបដោយមានទម្ងន់៩១តោននេះត្រូវបានបាញ់បង្ហោះនៅទីតាំង១ភាគខាងជើង នៃសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងតម្រងទៅលើភាគខាងត្បូង។ព្យុងយ៉ាងអញអាងថានេះជា ផ្កាយរណបសន្តិភាពសំដៅអភិវឌ្ឍន៍វិទ្យាសាស្រ្ត បច្ចេទេសនៃប្រទេសនេះនិងការបាញ់បង្ហោះនេះបានមានផែនការពីយួរៗហើយ។ដើម្បីបញ្ជាក់ពីបាញ់ផែនការនេះសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាន អនុញ្ញាតឲ្យអ្នកយកព័ត៏មានបរទេសរាប់សឹបនាក់ទៅកាន់មជ្ឈមណ្ឌលអាវកាស​ Tongri ជាកន្លែងដែលនឹងដោះណើរការបាញ់បង្ហោះ ផ្កាយរណប​Kwangmyongsong3។នេះជាលើកដំបូងដែលព្យុងយ៉ាងអនុញ្ញាតឲ្យមជ្ឈដ្ឋានអ្នកផ្សព្វផ្សាយអន្តរជាតិមកដល់ មជ្ឈមណ្ឌលនេះទន្ទឹមនឹងនោះសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានអញ្ជើញ ដំណាងនៃស្ថាប័នអាវកាសរបស់ប្រទេសជាច្រើនទៅសង្កេតការរឿង បាញ់បង្ហោះ ផ្កាយ រណប​នេះ។ដោយគ្មានអើពើដល់ការអធិប្បាយនិងអាកប្បកិរិយានៃសាធារណះរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ប្រទេសជាច្រើនបានសំដែងនូវការព្រួយបារម្មណ៍ចំពោះ ផែនការនេះ។ក្នុងនោះ អាមេរិកជប៉ុន កូរ៉េខាងត្បូងមានប្រតិកម្ម​យ៉ាងខ្លាំងក្លាបំផុត។រដ្ឋមន្រ្តីការបរទេសអាមររិក​Hillary Clinton ថ្លែងថា: អំពើ បាញ់បង្ហោះ ផ្កាយរណប​ពោល ខាងលើនឹងគំរាមកំហែងដល់សន្តិភាពក្នុងដំបន់។លោកស្រីបានអំពាវនាវឲ្យសាធារណះរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េអនុវត្តសេចក្តីសំរេចចិត្តរបស់អង្គការសហប្រជាជាតិយ៉ាង ទៀតទាត់។អាមេរិកបានផ្អាកផេនការជំនួយមនុស្សធម៏ជាស្បៀងអាហារ២សែន៤ម៉ឹនតោន ឲ្យសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ក្នុងកាយវិការថ្មីបំផុតគឺថ្ងៃទី៩មេសា អាមេរិកបានអំពាវនាវឲ្យចិនដាក់កំលាំងគាបសង្កត់ទៅលើសាធារណះរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េមិនបាញ់បង្ហោះកាំជ្រួចផ្លោងទៀតទេ។ចែករំលែកទស្សនះជាមួយអាមេរិក កូរ៉េខាងត្បូងបានចាត់ទុកថាការបាញ់បង្ហោះផ្កាយរណបនៃសាធារណះរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េគឺសំដៅពង្រិកមធ្យោបាយផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ជប៉ុនក៍អះអាង ដែរថាមិនជាការបាញ់បង្ហោះកាំជ្រួចណា១របស់ទីក្រុងព្យុងយ៉ាងទោះបីមានផ្កាយរណប ឫមិនក៍ដោយតែប្រើប្រាស់បច្ចេវិជ្ជាម៉ីស៊ិលអន្តរទ្វិ​បគឺសុទ្ឋតែរំលោភលើសេចក្តីសំរេចចិត្ត របស់អង្គការសហប្រជាជាតិ។                                        Image: Internet មិនគ្រាន់តែជាសេចក្តីថ្លែងការន៍ប៉ុណ្ណោះទេក្នុងរយះប៉ុន្មានថ្ងៃថ្មីៗនេះបណ្តាប្រទេសជប៉ុន  កូរ៉េខាងត្បូងនិងអាមេរិកបានដាក់ពង្រាយអវុទំនើបនៅដំបន់អាស៊ីខាងឥសាន។នៅទីក្រុង តូក្យូបានដាក់ពង្រាយកាំជ្រួចចំនួន៣កន្លែង។ជាងនេះទៅទៀតនាវាច​ម្បាំង Aegis ប្រដាប់ដោយកាំជ្រួចវាយស្ទាក់​-3ក៍ត្រូវបានបញ្ចូនទៅកាន់សមុទ្រ​Hoa Tung ដើម្បីបាញ់ធ្លាក់ កាំជ្រួចរបស់សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបើសិនជានាវាដើរខុសពីទិសនិង ធ្លាក់ចុះមកលើដែនដីជប៉ុន។ឆ្លើយតបនឹងការគាបសង្កត់កាន់តែកើនឡើងរបស់ជប៉ុនកូរ៉េខាង ត្បូងនិងអាមេរិកទីក្រុងព្យុងយ៉ាងព្រមានថាការវាយស្ទាក់ចាប់ផ្កាយរណបរបស់ប្រទេសនេះ នឹងជាអំពើបង្កសង្រ្គាម១។សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងដាក់ទណ្ឌកម្មយ៉ាងតឹងរិងភ្លាម១រំពេក ដោយការវាយប្រហារ១មានលក្ខណះប្រល័យពេក។ថ្ងៃដែលទីក្រុងព្យុងយ៉ាង បាញ់បង្ហោះ ផ្កាយរណប​Kwangmyongsong3កំពុងមកដល់។ក៍ប៉ុន្តែអ្នកសង្កេតការណ៍ជាច្រើនបានចាត់ ទុកថាពិបាកកើតមានឡើងជំលោះធំប៉ុន្តែវាក៍គ្រប់គ្រាន់ដើម្បីជះឥទ្ឋិពលអាក្រក់ដល់បណ្តា ការខំប្រឹងប្រែងស្វែងរកដំណោះស្រាយស​ន្តិភាពសំរាប់ឧបទ្វីបកូរ៉េដែរ៕