VOV WorldVOV World
លើកកំពស់នូវដំលៃផលិតផលកសិកម្មវៀតណាម
19/01/2012 08:30
រៀបចំឡើងវិញរចនាសម្ព័ន្ធផលតកម្មប្រមូលផ្ដុំទៅលើ រាល់ផ្នែកទំនិញមានដំលៃខ្ពស់ជាងជាទឹសដៅរបស់ផ្នែក កសិកម្មវៀតណាមក្នុងឆ្នាំ២០១២ នេះក៏ជាគោល​ដៅ​រយៈ ពេលវែងនៃផ្នែកពីឥឡូវដល់ឆ្នាំ២០២០។
លើកកំពស់នូវដំលៃផលិតផលកសិកម្មវៀតណាម
រៀបចំឡើងវិញរចនាសម្ព័ន្ធផលតកម្មប្រមូលផ្ដុំទៅលើរាល់ផ្នែកទំនិញមានដំលៃខ្ពស់ជាងជាទឹសដៅរបស់ផ្នែកកសិកម្មវៀតណាមក្នុងឆ្នាំ២០១២ នេះក៏ជាគោល​ដៅ​រយៈពេលវែងនៃផ្នែកពីឥឡូវដល់ឆ្នាំ២០២០។ ក្នុងគំនូរសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១១ កសិកម្មត្រូវបានចាត់ទុកជា​ចំណុច​ភ្លឺ​បំផុតជាមួយតួលេខកួឲ្យចាប់អារម្មណ៍។ បរិមាណទិន្នផល​ស្បៀងអាហារ​សរុប​ទទួលបានប្រមាណ៤២លានតោន ការនាំចេញអង្ក​ទទួលបានជាង៧លានតោន ខ្ពស់បំផុតពីមុនមក។ មុខទំនិញចំនួន៤មាន​ដំលៃនាំចេញជាង​៣ពាន់​លាន​ដូល្លារអាមេរីក ការនាំចេញហួសកំរិត​ប្រមាណ​៩ពាន់២រយលានដូល្លារអាមេរីក រួមចំណែកកាត់បន្ថយការ​នាំចូល​ហួសកំរិតសំរាប់ប្រទេសទាំងមូល។ ប៉ុន្តែទោះបីបរិមាណ​ទិន្នផលនៃផ្នែក​កសិកម្មបានបង្កើនខ្ពស់ក្តីប៉ុន្តែដំលៃរបស់ផ្នែក​បានមានសញ្ញាថយចុះ​។ តាមរដ្ធមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម Cao Duc Phat ថា នេះជាបញ្ហាទាក់ទិនដល់រចនាសម្ព័ន្ធផ្នែកនិងគប្បីមានទឹសដៅ​អភិវឌ្ឍន៍​។ ដូច្នេះក្នុងទឹសដៅរៀបចំឡើងវីញរចនាសម្ព័ន្ធផ្នែកនោះ នាបច្ចុប្បន្ន ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទកំពុងប្រមូលផ្ដុំលើក​កំពស់​អាត្រា​បណ្ដា​ផ្នែក​ដាំដុះ ចិញ្ជឹមសត្វ និងជលផល។ ចំពោះការរៀប​ចំ​ឡើងវិញរចនាសម្ព័ន្ធ​ផលិត​កម្ម​​នោះ​ផ្នែកកសិកម្មនឹងជំរុញរបៀប​អភិវឌ្ឍន៍សេដ្ធកិច្ចគ្រួសារ​តាមទឹស​ផលិតកម្ម​​ទំនិញមានទ្រង់ទ្រាយធំក៏​ដូចជាការរៀបចំផ្លាស់​ប្ដូរថ្មីអង្គភាព​អាជីវកម្ម​រដ្ធ​ចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ២០១២នេះ។