មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ សញ្ញាសម្គាល់ពិសេស សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ
20/01/2026 07:23
(VOVWORLD) - មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្ត វៀតណាម គឺជាមហាសន្និបាតគូសសញ្ញាសម្គាល់សំខាន់ពិសេស នៅលើមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសជាតិ។ មហាសន្និបាតបើកចេញយុគសម័យថ្មីមួយ - យុគសម័យដែលវៀតណាមប្តេជ្ញាសម្រេចគោលដៅពីរគឺ៖ ខួបលើកទី១០០ នៃការបង្កើតបក្ស និងខួបលើកទី១០០ នៃការបង្កើតប្រទេសជាតិ ដោយខិតខំក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៤៥។

មហាសន្និបាតលើកទី ១៤ ត្រូវបានប្រដូចទៅនឹងកិច្ចការផ្លាស់ប្តូរលើកទីពីរ ដែលបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់របស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល ក្នុងការដឹកនាំប្រទេសជាតិចូលទៅក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ ទង់ជាតិនិងបដាស្វាគមន៍មហាសន្និបាតលើកទី ១៤ របស់បក្ស។ (រូបថត៖ Le Chi/VOV5)
TAG
VOV/VOVworld/មហាសន្និបាត/លើកទី១៤/បក្សកុម្មុយនិស្ត/វៀតណាម/សេចក្តីប្រាថ្នា/ការអភិវឌ្ឍ
Related
More








