មហាសន្និបាតបក្សលើកទី១៤៖ បន្តសរសេរឡើងដំណើរអភិវឌ្ឍន៍ប្រទេសជាតិ
24/01/2026 09:14
(VOVWORLD) - មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលមានប្រធានបទ "សាមគ្គីភាព - ប្រជាធិបតេយ្យ - វិន័យ - របកគំហើញ - អភិវឌ្ឍន៍" ទទួលបានជោគជ័យយ៉ាងត្រះត្រចង់ ដោយបើកចេញចក្ខុវិស័យយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ព្រឹត្តិការណ៍នយោបាយដ៏សំខាន់ពិសេសនេះ បានគូសសញ្ញាយុទ្ធសាស្ត្រនៅក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

មហាសន្និបាតបានបង្ហើយរបៀបវារៈទាំងមូលរបស់ខ្លួន បន្ទាប់ពីរយៈពេល ៥ ថ្ងៃធ្វើការ (១៩-២៣ មករា) មុនមួយថ្ងៃកន្លះនៃការគ្រោងទុក។ ការដែលមហាសន្និបាតបានបង្ហើយរបៀបវារៈ សុក្រិតក្បាលម៉ាស៊ីនដឹកនាំ និងការអនុម័តលើសេចក្តីសម្រេចរបស់មហាសន្និបាត បានផ្ញើសារច្បាស់ លាស់អំពីស្ថិរភាពនយោបាយ ឯកភាពផ្ទៃក្នុង ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការបន្តកំណែទម្រង់ និងអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។ អគ្គលេខាបក្ស លោក តូ ឡឹម ថ្លែងសុន្ទរកថាបិទមហាសន្និបាត។ រូបថត៖ TTXVN
TAG
VOV/VOVworld/មហាសន្និបាតបក្សលើកទី១៤/ដំណើរអភិវឌ្ឍន៍/វៀតណាម
Related
More








