មិនទុកនរណាម្នាក់នៅពីក្រោយក្នុងដំណើរការអភិវឌ្ឍន៍នោះទេ
15/01/2026 07:07
(VOVWORLD) - ក្នុងដំណើរការអភិវឌ្ឍន៍របស់ខ្លួន វៀតណាមតែងតែប្រកាន់ខ្ជាប់ខ្ជួននូវទស្សនៈផ្សារភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយ នឹងវឌ្ឍនភាព សមធម៌សង្គម និងការធានាសន្តិសុខសង្គមសម្រាប់ប្រជាជន។ សមិទ្ធផលដែលសម្រេចបាន ក្នុងដំណើរការអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សដំណាក់កាល២០២១-២០២៥ គឺជាសក្ខីភាពនៃការការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់វៀតណាម ព្រមទាំងជាមូលដ្ឋានសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយសមកាលកម្ម ភាពសុខដុមរមនានិងចីរភាព ពោលគឺ ទាំងអស់នេះសម្រាប់ប្រជាជននៅក្នុងដំណាក់កាលថ្មី។

ក្នុងដំណាក់កាល ២០២១-២០២៥ ការងារធានាសន្តិសុខសង្គម ការកែលម្អសុខុមាលភាពសង្គម និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ត្រូវបានអនុវត្តទន្ទឹមគ្នា និងមានប្រសិទ្ធភាពទូទាំងប្រទេស។ ប្រព័ន្ធគោលនយោបាយស្តីពីការកាត់បន្ថយភាពក្រីក្រ ជំនួយសង្គម ការងារ ការធានារ៉ាប់រងសង្គម និងការធានារ៉ាប់រងសុខាភិបាល បន្តត្រូវបានកែលម្អក្នុងទិសដៅដ៏ទូលំទូលាយនិងបរិយាប័ន្ន ដោយយកប្រជាជនជាចំណុចកណ្តាល។
TAG
VOV/VOVworld/មិនទុក/នរណាម្នាក់/ពីក្រោយ/ដំណើរការ/អភិវឌ្ឍន៍
Related
More








