បទបញ្ជាឲ្យធ្វើសកម្មភាព
21/01/2026 08:46
(VOVWORLD) - របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលលោកអគ្គលេខាបក្ស តូ ឡឹម បានបង្ហាញនៅក្នុងសម័យបើកនៃមហាសន្និបាតលើកទី ១៤ របស់បក្ស (ថ្ងៃទី ២០ ខែមករា) គឺជាសារនយោបាយដែលមានការតំរង់ទិសខ្ពស់។ សុន្ទរកថានេះ បានកំណត់យ៉ាងត្រឹមត្រូវនូវ "ឋានៈនិងកម្លាំង" របស់ប្រទេសជាតិ ហើយបញ្ជាក់ពី "ឆន្ទៈ" នយោបាយ និងស្មារតីទទួលខុសត្រូវ ពីនោះបង្ហាញពី "ការប្ដេជ្ញាចិត្ត" ដើម្បីនាំប្រទេសវៀតណាមឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី ដែលជាបុព្វបទយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលអភិវឌ្ឍន៍បន្ទាប់។

ដោយផ្អែកលើការវាយតម្លៃត្រឹមត្រូវអំពីឋានៈនិងកម្លាំង សុន្ទរកថានេះមានលក្ខណៈលេចធ្លោក្នុងការអះអាងនូវឆន្ទៈនយោបាយដ៏មោះមុតរបស់បក្សក្នុងការដឹកនាំប្រទេសជាតិជំនះពុះពារលើបញ្ហាប្រឈម។ គណៈប្រធានដឹកនាំមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ (រូបថត៖TTXVN)
TAG
VOV/VOVworld/មហាសន្និបាត/បក្សកុម្មុយនិស្ត/លើកទី១៤/របាយការណ៍នយោបាយ/វៀតណាម/
Related
More








