ផែនការសន្តិភាព ២០ ចំណុចអំពីអ៊ុយក្រែន៖ ខិតជិតដល់សន្តិភាព?
26/12/2025 08:22
(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសនាថ្ងៃទី ២៤ ខែធ្នូ អំពីសេចក្តីព្រាងផែនការសន្តិភាពដ៏ថ្មីបំផុត ដែលប្រទេសនេះ និងសហរដ្ឋអាមេរិកបានចរចាអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក។ នេះត្រូវបានគេចាត់ទុកថា ជាវឌ្ឍនភាពថ្មីមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលបានអូសបន្លាយរយៈពេល ៤ ឆ្នាំ ទោះបីជានៅតែមានការមន្ទិលសង្ស័យជាច្រើនអំពីការទទួលយកពីភាគី រុស្ស៊ីក៏ដោយ។
ទាហានកាំភ្លើងធំនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅក្នុងតំបន់ Dnipropetrovsk ប្រទេសអ៊ុយក្រែន នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥។ (រូបថត៖ REUTERS) សេចក្តីព្រាងផែនការសន្តិភាព ២០ ចំណុច គឺជាឯកសារដែល អ្នកចរចាសហរដ្ឋអាមេរិក និងអ៊ុយក្រែន សម្រេចបានក្រោយពីការចរចាជាច្រើនជុំដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវ (ស្វីស) ទីក្រុងប៊ែរឡាំង (អាល្លឺម៉ង់) និងទីក្រុងម៉ៃអាមី (សហរដ្ឋអាមេរិក) ក្នុងអំឡុងពេលច្រើនសប្ដាហ៍កន្លងមក។
TAG
VOV/VOVworld/សេចក្ដីព្រាង/ផែនការ/២០ ចំណុច/អ៊ុយក្រែន/រុស្ស៊ី/អាមេរិក/សន្តិភាព
Related
More








