ផ្លាស់ប្តូរថ្មីក្នុងសកម្មភាពសួរដេញដោលនៅសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៣
16/11/2015 06:53
(VOV)_ខ្លឹមសារសួរដេញដោល ដែលទាក់ទិនដល់ ការទទួលខុសត្រូវរបស់អ្នកប្រមុខស្ថាប័ន។នៅចុង សម័យសួរដេញដោល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នឹងបំភ្លឺខ្លឹមសារមួយចំ នួនដែលទាក់ទិននិងឆ្លើយសំនួរផ្ទាល់របស់សមាជិក សមាជិកាសភា។ នេះគឺជាចំណុចសំខាន់នៅក្នុងសកម្មភាពសួរដេញដោលនិងឆ្លើយការសួរដេញដោល ដែលកំពុងប្រព្រឹត្តទៅនៅសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៣។
(VOV)_ខ្លឹមសារសួរដេញដោល ដែលទាក់ទិនដល់ការទទួលខុសត្រូវរបស់ អ្នកប្រមុខស្ថាប័ន។នៅចុងសម័យសួរដេញដោល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នឹងបំភ្លឺខ្លឹមសារមួយចំនួនដែលទាក់ទិននិងឆ្លើយសំនួរផ្ទាល់ របស់សមាជិក សមាជិកាសភា។ នេះគឺជាចំណុចសំខាន់នៅក្នុងសកម្មភាពសួរ ដេញដោលនិងឆ្លើយការសួរដេញដោល ដែលកំពុងប្រព្រឹត្តទៅនៅសម័យប្រជុំ លើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៣។ ផ្លាស់ប្តូរថ្មីក្នុងសកម្មភាពសួរដេញដោលនៅសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៣ សម័យសួរដេញដោលនិងឆ្លើយសួរដេញដោល នៅសម័យប្រជុំរដ្ឋសភាវៀត ណាម នីតិកាលទី១៣ ជាការសួរដេញដោលនិងឆ្លើយសួរដេញដោលលើកចុង ក្រោយ។ ខ្លឹមសារសួរដេញដោល ប្រមូលផ្តុំទៅលើបញ្ហានានា ដូចជា៖ ការវាយ តំលៃអំពីការជះឥទ្ធិពលរបស់សេចក្ដីសម្រេចរបស់រដ្ឋសភាចំពោះការបញ្ជាណែ នាំ គ្រប់គ្រងរបស់រដ្ឋាភិបាល ក្រសួង ផ្នែកមជ្ឈឹមនិងតំបន់អំពីនយោបាយ សេដ្ឋ កិច្ច វប្បធម៌ សង្គម ការពារជាតិនិងសន្តិសុខ ការវាយតំលៃអំពីលទ្ធផលអនុវត្ត របស់រដ្ឋាភិបាល និងតុលាការប្រជាជនកំពូល…ល។ ចុងក្រោយគឺជាសកម្មភាព ឃ្លាំមើល បន្ទាប់ពីពេលអនុវត្តរាល់សេចក្ដីសម្រេច របស់រដ្ឋសភា និងចំណុចសំ ខាន់ៗដែលត្រូវដកបទពិសោធន៍ សំដៅលើកកំពស់ប្រសិទ្ធិភាពការការឃ្លាំមើល នាពេលខាងមុខនេះ។
Related








