ផ្សព្វផ្សាយធនធានវប្បធម៌ពីបណ្តាពិធីបុណ្យប្រពៃណី
22/02/2024 08:23
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាខេត្ត ក្រុងនានាទូទាំងប្រទេសវៀតណាម បានប្រព្រឹត្តទៅនូវពិធីបុណ្យរាប់រយផងដែរ។ ជាមួយគ្នានោះ ការថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីតាមរយៈពិធីបុណ្យទាននានា មានសារសំខាន់ណាស់ក្នុងការពង្រឹងនិងពង្រីកអធិបតេយ្យភាពវប្បធម៌ជាតិ បង្កើតទំនុកចិត្ត តាមនោះ ជួយសម្រួលដល់កិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ និងសមាហរណកម្មអន្តរជាតិ។

ពិធីបុណ្យ Lim - ពិធីបុណ្យដើមនិទាឃរដូវដ៏ធំបំផុតនៅតំបន់ដី Kinh Bac (Bac Ninh) (រូបថត៖ VOV) វៀតណាមមានពិធីបុណ្យប្រពៃណីដ៏វិសេសវិសាលជាច្រើន តាមរយៈសហគមន៍ដែលរស់នៅគ្រប់ទិសទីនៃប្រទេសជាតិ។ រាល់ពិធីបុណ្យទានដែលបានប្រារព្ធធ្វើឡើង មិនត្រឹមតែរួមចំណែកថែរក្សាវប្បធម៌ប្រពៃណីជាតិ និងលើកកម្ពស់ជីវភាពរស់នៅខាងស្មារតីរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត-ក្រុងនានានិយាយដោយឡែក និងរបស់ប្រទេសជាតិទាំងមូលនិយាយរួម។
Related








